+855 23 43 00 63

17

Feb, 2021

កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពបច្ចេកទេសនៃការធ្វើសន្ធានកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល (Payroll)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងសហការគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវ ដោយសម្រេចបាននូវលទ្ធផលជោគជ័យថ្មី ក្នុងការរៀបចំសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ Payroll ព្រមទាំងបានឈានដល់ដំណាក់កាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមុខងារសាធារណៈផងដែរ ។
ជាក់ស្តែងនាថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារគ្រប់គ្រងគម្រោង បានប្រជុំពិភាក្សាអំពីការរៀបចំប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ Payroll និង ប្រព័ន្ធ FMIS ដោយផ្តោតសំខាន់ទៅលើការប្រមូលនូវតម្រូវការទិន្នន័យ និង ព័ត៌មានមួយចំនួនរបស់មន្ត្រីទាំងអស់ដែលស្ថិតនៅខុសក្របខណ្ឌដើម និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការក្រោមឱវាទ កសហវ ពីមន្ត្រីជំនាញនៃនាយកដ្ឋានបុគ្គលិក នៃ អគ្គលេខាធិការដ្ឋាន កសហវ ។ រាល់ទិន្នន័យដែលទទួលបានពិតជាមានសារៈសំខាន់ ដើម្បីអាចឱ្យកិច្ចដំណើរការរៀបចំប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ Payroll និង ប្រព័ន្ធ FMIS ទទួលបានជោគជ័យ ស្របតាមផែនការដែលបានគ្រោងទុក ។