
1
Aug, 2023
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសស្តីពី “រំហូរចលនាឥណទានសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”
នាព្រឹកថ្ងៃ ចន្ទ ១៤កើត ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នំា ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញបច្ចេកទេសតំណាងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ (GDSNAF) ដើម្បីកំណត់លក្ខខណ្ឌសម្រាប់រំហូរចលនាឥណទានសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាម FMIS ឬ ប្រព័ន្ធឯកសារឌីជីថល FMIS Portal ជំនាន់ទី 2 ។
ជាលទ្ធផល លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMISនិងតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ (GDSNAF)បានឯកភាពលើរំហូរផ្ទៃក្នុងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងបានប្រមូលធាតុចូលសំខាន់ៗ ដើម្បីបន្តពិភាក្សានៅក្នុងការកំណត់នូវលក្ខខណ្ឌរំហូរចលនាឥណទាន ដែលជាសិទ្ធិសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អនុគណនីហាមឃាត់របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ។