+855 23 43 00 63

18

Jan, 2018

មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS មកពីក្រសួងអប់រំ និងក្រសួងសុខាភិបាលយកចិត្តទុកដាក់ប្រើប្រាស់ប្រព័ន្ធ

ដោយ៖: | Tags: | មតិយោបល់: 0

(ភ្នំពេញ) ៖ រយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៃការចុះគាំទ្រ និងទ្រទ្រង់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS មកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានកត់សម្គាល់ឃើញថា មន្ត្រីប្រើប្រាស់ប្រព័ន្ធមកពីក្រសួងទាំងពីរ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតជាពិសេសនោះលើការបញ្ចូលប្រតិបត្តិការ អាណត្តិបើកប្រាក់បៀវត្សជាដើម ។

តាមរយៈការអង្កេតជុំវិញការចុះប្រតិបត្តិការ ត្រួតពិនិត្យ និងអនុម័តផ្ទាល់ក្នុងប្រព័ន្ធ FMIS ក្រុមការងារផ្នែកមុខងារនីមួយៗមានដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ បានឱ្យដឹងថា បើទោះបីជាពួកគាត់ [មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS មកពីក្រសួងទាំងពីរ] មានអារម្មណ៍ថាប្រព័ន្ធថ្មីសម្រាប់ពួកគាត់ក៏ដោយ ក៏ប៉ុន្តែពួកគាត់ពិតជាមានការប្រឹងប្រែងខ្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយនេះ ឱ្យទទួលបានជោគជ័យ ។