
30
Nov, 2023
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និង បញ្ហាប្រឈម ក្នុងក្របខ័ណ្ឌនាយកដ្ឋានគ្រប់គ្រងធុរកិច្ច
ជាលទ្ធផលនៃកិច្ចប្រជុំលើការត្រួតពិនិត្យវឌ្ឍនភាពការងារ, បញ្ហាប្រឈម និង ទិសដៅបន្ទាប់នៃនាយកដ្ឋានគ្រប់គ្រងធុរកិច្ច នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលរួមមានការិយាល័យវិភាគមុខងារ, ការិយាល័យគ្រប់គ្រងព័ត៌មាន, ការិយាល័យគ្រប់គ្រងការផ្លាស់ប្តូរ និង ការិយាល័យអភិវឌ្ឍសមត្ថភាពគិតត្រឹមត្រីមាសទី៤ នេះ សម្រេចបាន ៩០ភាគរយ ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក ។ សម្រាប់បញ្ហាប្រឈមដែលកើតមាន និង ទិសដៅបន្ទាប់នៃការអនុវត្តការងារ លោកប្រធាននាយកដ្ឋាន និង ការិយាល័យពាក់ព័ន្ធ បានពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យពន្លឿនដល់សកម្មភាពដែលនៅសេសសល់ ។ ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានសម្របសម្រួល និង លើកទឹកចិត្តដល់មន្ត្រី និង បុគ្គលិកទាំងអស់ឱ្យបន្តអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែម ទាំងជំនាញបច្ចេកទេសនិងជំនាញគ្រប់គ្រង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ប៊ុន ឆាយ ប្រធាននាយកដ្ឋានគ្រប់គ្រងធុរកិច្ច នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងធុរកិច្ច វត្ថុ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៣រោច ខែ កត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅបន្ទប់ប្រជុំអគារខ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ព័ត៌មានលម្អិត