+855 23 43 00 63

2

Sep, 2020

សេចក្តីជូនដំណឹង!

ដោយ៖: | Tags: | មតិយោបល់: 0

សូមគោរពជម្រាបជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រី ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ មេត្តាជ្រាបថា ក្នុងគោលបំណងទប់ស្កាត់ និង បង្កើនសុវត្ថិភាពខ្ពស់របស់ប្រព័ន្ធ FMIS ពីការលួចទិន្នន័យពីជនឱកាសនិយម (Hacker) ក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដំឡើងប្រព័ន្ធសុវត្ថិភាពបន្ថែមសម្រាប់ប្រព័ន្ធ FMIS  បានដោយជោគជ័យ ។ ទន្ទឹមគ្នានេះផងដែរ សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រើប្រាស់តែកម្មវិធី Google Chrome ដែលក្រុមការងារបានដំឡើងជូនរួចជាស្រេច ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ប្រព័ន្ធ FMIS ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្ដម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមអនុវត្តតាមការណែនាំខាងលើ ។ សូមអរគុណ !