+855 23 43 00 63

27

Jul, 2021

ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពីគន្លឹះសំខាន់ៗថ្មីនៃការប្រើប្រាស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ២៧ និង ទី ២៨ ខែកក្កដា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី “គន្លឹះសំខាន់ថ្មីៗ នៃការប្រើប្រាស់ប្រព័ន្ធ FMIS និងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” តាមរយៈកម្មវិធី Zoom។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS មកពីគ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ប្រមាណជាង ២៤០ រូប។

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែម, ដោះស្រាយនូវបញ្ហាប្រឈមនានា, ពិភាក្សាលើនីតិវិធីចុះប្រតិបត្តិការចូលក្នុងប្រព័ន្ធ និង ណែនាំពីគោលការណ៍ថ្មីៗជូនមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ សម្រាប់មុខវិជ្ជាដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS ​បានផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK the Helper, មុខងារវិភាជថវិកា, មុខងារគណនីត្រូវសង, មុខងារទិញ, ចំណេះដឹងមូលដ្ឋានថ្មីផ្នែកបច្ចេកវិទ្យាព័ត៌មាន, សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង ការគ្រប់គ្រងអ្នកប្រើប្រាស់ (User Management) ។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាល អ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានទទួលនូវចំណេះដឹងថ្មីៗ និងយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពបន្ថែមពីការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយភាពជឿទុកចិត្ត និង ប្រសិទ្ធិភាពខ្ពស់ ៕