+855 23 43 00 63

2

Dec, 2019

តំណាងក្រុមហ៊ុន HUAWEI បើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS អំពីបណ្តាញតភ្ជាប់ អ៊ិនត្រាណែត

ដោយ៖: | Tags: | មតិយោបល់: 0

តំណាងក្រុមហ៊ុនយក្សចិន HUAWEI នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ នេះ បានមកបណ្តុះបណ្តាលក្រុមការងារគ្រប់គ្រងគម្រោង FMIS អំពី បណ្តាញតភ្ជាប់ អ៊ិន ត្រាណែត (Intranet) ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងឱ្យការតបណ្តាញ អ៊ិនត្រាណែត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដំណើរការដោយរលូនប្រកបដោយគុណភាពខ្ពស់ ។

តាមផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ៊ិន ត្រាណែត នឹងត្រូវបានប្រើប្រាស់ទូទាំងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងផ្ទាល់ ។

ការប្រើប្រាស់បណ្តាញ អ៊ិនត្រាណែត ជំនួសឱ្យ អ៊ិនធឺណែត នេះ នឹងពាំនាំនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសនោះគឺ សុវត្ថិភាពទិន្នន័យ និងសមត្ថភាពនៃល្បឿន ដែលមានភាពរហ័សទាន់ចិត្ត ។