+855 23 43 00 63

23

Nov, 2021

ដំណឹងជ្រើសរើសបុគ្គលិក

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសជ្រើសមន្ត្រីជាប់កិច្ចសន្យាមួយចំនួនរួមមាន ផ្នែកវិភាគធុរកិច្ច (Business Analyst) ចំនួន០៣រូប, ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT System / Application Team) ចំនួន០៨រូប, ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Infrastructure Team) ចំនួន០១រូប, ផ្នែកគ្រប់គ្រងគុណភាព (Quality Management Team) ចំនួន០៦រូប និង ផ្នែកសុវត្ថិភាពប្រព័ន្ធ (System Security Team) ចំនួន០៣រូប សម្រាប់បម្រើការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ។

ទាញយកព័ត៌មានលម្អិត៖ https://fmis.mef.gov.kh/contents/uploads/2021/11/image_2021-11-22_16-13-53-converted.pdf