+855 23 43 00 63

7

Jun, 2016

កិច្ចប្រជុំពិភាក្សាអំពីការបង្កើតរបាយការណ៍សម្រាប់តាមដានអាណត្តិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយនាយកដ្ឋានចំណូលចំណាយថវិកា នៃអគ្គ-នាយកដ្ឋានរតនាគារជាតិ ស្តីពីការបង្កើតរបាយការណ៍ក្នុងប្រព័ន្ធ FMIS (មុខងារគណនីត្រូវទារ – Account Payable) ដើម្បីតាមដានអំពីស្ថានភាពរបស់អាណត្តិ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមកាងារគម្រោង FMIS បានបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលអាចបង្កើតនូវរបាយការណ៍នានាស្របតាមតម្រូវការចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលនឹងត្រូវយកទៅប្រើប្រាស់នេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការតាមដានសកម្មភាពអាណត្តិ និងពិនិត្យបានអំពីរយៈពេលនៃវដ្តដំណើរការអាណត្តិនីមួយៗ។


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/customer/www/fmis.mef.gov.kh/public_html/contents/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 175