+855 23 43 00 63

18

May, 2016

សកម្មភាពក្រុមការងារគ្រប់គ្រងគម្រោងFMISចុះជួយបង្ហាត់បង្ហាញដល់មន្រ្តីរតនាគារខេត្តសម្រាប់ជុំទី២

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននិងកំពុងចុះបំពេញបេសកម្មនៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ដើម្បីបន្តជួយបណ្តុះបណ្តាលបន្ថែមលើការប្រើប្រាស់មុខងារក្នុងប្រព័ន្ធ FMIS ដល់មន្រ្តីរតនាគាររាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមនូវសមត្ថភាពមន្រ្តីក្នុងការអនុវត្ត ការកត់ត្រាកិច្ចចុះបញ្ជីការ ការតាមដាន និង ការងារផ្សេងៗទៅតាមសំណូមពរដែលបានស្នើឡើង ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និង គមនាគមន៍បាននិងកំពុងធ្វើការបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធ Help Desk ជួយដោះស្រាយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធ (Remote Assistance) និង ចុះត្រួតពិនិត្យ ថែទាំម៉ាស៊ីន Computer, ម៉ាស៊ីន Print, ម៉ាស៊ីន Scan និង ឧបករណ៍សម្ភារបច្ចេកវិទ្យារបស់គម្រោង FMIS ។


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/customer/www/fmis.mef.gov.kh/public_html/contents/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 175