+855 23 43 00 63

8

May, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

ហេតុអ្វីបានជាខ្ញុំត្រូវអាននូវព្រឹត្តិបត្រព័ត៌មាននេះ? ជាចុងក្រោយ គម្រោង FMIS របស់យើងបានចាប់ផ្តើមអនុវត្ត បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ។ គម្រោង FMIS ជាផ្នែកដ៏សំខាន់មួយនៃ PFMRP ដែលមានចក្ខុវិស័យជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរគឺចាំបាច់សម្រាប់ការកែទម្រង់នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។ ប្រព័ន្ធ FMIS នឹងនាំឱ្យមានការផ្លាស់ប្តូរនូវរបៀបធ្វើការងារ នីតិវិធីអនុវត្តការងារ ទម្លាប់ និងផ្នែកផ្សេងៗទៀតរបស់មន្រ្តីពាក់ព័ន្ធ ។ ក្នុងនាមយើងជាមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរ នោះ នឹងក្លាយជាអ្នកដែលត្រូវផ្លាស់ប្តូរ ហើយក៏ត្រូវជួយឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពផងដែរ ។ ដើម្បីជួយឱ្យមន្រ្តីពាក់ព័ន្ធទទួលបាននូវព័ត៌មាន និងកម្រិតយល់ដឹងដូចគ្នាទៅនឹងក្រុមការងារគម្រោង ព្រមទាំងដើម្បីត្រៀមខ្លួនជាមុនសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ ព្រឹត្តិបត្រព័ត៌មានប្រចាំខែនឹងចេញផ្សាយនូវព័ត៌មាន និង សកម្មភាពចុងក្រោយដែលកំពុងអនុវត្ត ដើម្បីផ្ញើជូនដល់មន្រ្តីពាក់ព័ន្ធ ។ យើងរង់ចាំទទួលនូវរាល់យោបល់ និងមតិឆ្លើយតបរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការកែលម្អព្រឹត្តិបត្រព័ត៌មាននេះឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពជិតស្និទ្ធ ។ យើងក៏សង្ឃឹមផងដែរថា អ្នកនឹងក្លាយជាមន្រ្តីដែលមានសមត្ថភាពជួយជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសកម្ម ហើយនឹងជួយផ្សព្វផ្សាយ និងចែកចាយព្រឹត្តិបត្រព័ត៌មាននេះបន្តទៅកាន់មន្រ្តីពាក់ព័ន្ធដទៃទៀត។ ទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤៖

ព័ត៌មានលម្អិត

28

Apr, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។ តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤ ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖ Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់ ។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត និង​ជ្រើស​យកឈ្មោះ​ណាមួយ ។ […]

ព័ត៌មានលម្អិត

28

Apr, 2014

សិក្ខាសាលា​ស្តីពី “ការស្វែងយល់​ជាមុន និង​ភាព​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៤ ចាប់ពី​ម៉ោង ៨:៣០ នាទី ដល់ម៉ោង១១:៣០ នាទី​ព្រឹក និង​ពេលរសៀល​ចាប់ពី​ម៉ោង ២:០០ នាទី ដល់ម៉ោង៣:៣០ នាទី ក្រុមការងារ​រួម​របស់​គម្រោង FMIS បាន​បើក​សិក្ខាសាលា​ដំបូង  ស្តីអំពី “ការស្វែងយល់​ជាមុន និង​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS (FMIS Induction and Envisioning Workshop)” រយៈពេល ៥ ថ្ងៃ នៅ​បន្ទប់​ជាន់ទី​មួយ​នៃ​អគារ “ខ” ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​សិក្ខាសាលា លោក មន្ត ប្រាថ្នា ប្រធាន​នាយដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​ប្រធាន​គម្រោង FMIS បាន​ថ្លែង​សន្ទរកថា​បើក ដោយបាន​បង្ហាញ​ពី​ខ្លឹមសារ​សង្ខេប និង​ទិដ្ឋភាពទូទៅ​របស់​គម្រោង FMIS ព្រមទាំង​បានបញ្ជាក់​ពី ភាពចាំបាច់​នៃ​ការចូលរួម​របស់​មន្រ្តី​ពាក់ព័ន្ធ ដើម្បី​ភាពជោគជ័យ​នៃ​គម្រោង ។ បន្ទាប់ពីនោះ សិក្ខាសាលា​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Nguyen The Cuong, Ms. Nguyen Ngoc Ly, Mr. Manas Mohapatra និង​Mr. Harikanth Rachakonha ក្នុង​គោលបំណង​ដើម្បី៖ ១.បង្ហាញ​ក្រុមការងារ​ស្នូល​របស់​គម្រោង FMIS ឱ្យ​យល់ច្បាស់​ពី​កាលវិភាគ និង ការប្រគល់​ទទួល (FMIS Deliverable) សម្រាប់​ការអនុវត្ត​គម្រោង FMIS ព្រមទាំង​តួនាទី និង​ទំនួលខុសត្រូវ​រវាង​ក្រុមការងារ FMWG និង ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផងដែរ ដើម្បីឱ្យ​សិក្ខាកាម ដែលជា​សមាជិក​ស្នូល​បានដឹង និង​យល់​ពី​ការងារ​ពាក់ព័ន្ធ​សំខាន់ៗ […]

ព័ត៌មានលម្អិត

11

Apr, 2014

សិក្ខាសាលា​ស្តីពី “វិធីសាស្រ្ត​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​របស់​គម្រោង FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ទី១១ ខែ មេសា ឆ្នាំ២០១៤ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក ក្រុមការងារ​រួម​ផ្នែក​គ្រប់គ្រង​ការផ្លាស់ប្តូរ បាន​បើក​សិក្ខាសាលា​ដំបូង​ស្តីអំពី “វិធីសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​របស់​គម្រោង FMIS” (FMIS Change Management and Training Methodology) រយៈពេល ១ ថ្ងៃ នៅ​បន្ទប់​ជាន់ទី​មួយ នៃ​អគារ “ខ” ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ពី​ប្រធាន និង​អនុប្រធាន​រតនាគារ​រាជធានី-ខេត្ត​ទាំងអស់ និង​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ។ គោលបំណង​នៃ​កា​រៀបចំ​សិក្ខាសាលា​ដំបូង​នេះ គឺ​ ទី១. ដើម្បី​កៀ​គរ​ការចូលរួម​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​រតនាគារ​រាជធានី-ខេត្ត សម្រាប់​ការអនុវត្ត​គម្រោង FMIS ប្រកបដោយ​ជោគជ័យ ទី២. បង្ហាញ​អំពី​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ការផ្លាស់ ដែលជា​យន្តការ​សំខាន់​សម្រាប់​ការដោះស្រាយ​នូវ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ បន្ទាប់ពី​បញ្ចប់​នូវ​ការវិភាគ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​ដែល​ទទួលបាន​ពី​ការភ្ជាប់​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន​ជាមួយនឹង​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត ទី៣. បង្ហាញ​អំពី​វិធីសាស្រ្ត​នៃ​ការបណ្តុះបណ្តាល​ដែល​នឹង​ផ្តល់ជូន​ដល់​មន្រ្តី​ដែល​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS មុនពេល​ដាក់​ប្រព័ន្ធ​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៥ ទី៤. ពន្យល់​លម្អិត​បន្ថែម​ពី​សារៈសំខាន់​នៃ​យន្ត​ការទំនាក់ទំនង​ផ្សព្វផ្សាយ​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​ទាមទារ​ឱ្យមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​រតនាគារ​រាជធានី-ខេត្ត ដោយសារ​ថ្នាក់ដឹកនាំ​គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្សព្វផ្សាយ​ដ៏​ចាំបាច់​បំផុត​របស់​គម្រោង FMIS (FMIS Communication Network) ក្នុងការ​ទទួលយក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ពី “ក្រុមការងារ​រួម” របស់​គម្រោង FMIS (FMIS Joint Team) និង​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ទាំងនេះ​ទៅកាន់​មន្រ្តីក្រោមឱវាទ​ទាំងអស់​តាមមធ្យោបាយ​ផ្សេងៗរួមមាន៖១. ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ២. តាម​ការប្រើប្រាស់​បណ្តាញ​គមនាគមន៍ ៣. ការបោះពុម្ពផ្សាយ ។ ទី៥. បង្ហាញ​ពី​កាលវិភាគ​នៃ​ការអនុវត្ត​គម្រោង FMIS ដែល​បានគ្រោង​ទុកជា​ដំណាក់កាលៗ និង ​ទី៦. បង្ហាញ​ពី​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​នឹង​ចេញ​ជា​រៀងរាល់ខែ ចាប់ពី​ខែ ឧសភា​តទៅ ជូន​ដល់​មន្រ្តី​ពាក់ព័ន្ធ​គន្លឹះ សម្រាប់​ការអនុវត្ត​គម្រោង FMIS។ ដោយសារ​ការកែទម្រង់​គឺជា​កត្តា​មិនអាច​ចៀស​ផុត សិក្ខាកាម​ទាំងអស់​មាន​ជម្រើស៣៖ ទី១. ប្រើប្រាស់​អ្នកមានចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ទី២. ប្រឹងប្រែង​កសាង​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដោយខ្លួនឯង និង​ទី៣. មិន​ចូលរួម​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។ សិក្ខាកាម​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ជ្រើស​យក​ជម្រើស​ទី១ ទើប​ក្លាយ​ទៅជា​ម្ចាស់​នៃ​ប្រព័ន្ធ FMIS ឬ​ជា​អ្នកចេះ​ប្រើ​ប្រព័ន្ធ […]

ព័ត៌មានលម្អិត

11

Apr, 2014

ប្រកាសព័ត៌មាន លេខ ០០២ – ខែ មេសា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីពិធីដាក់ឱ្យអនុវត្តគម្រោង FMIS កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន PFMRP   ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ  FMIS (FIS-LG CNS Joint Venture) ដោយធ្វើការជា “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team)។ បច្ចុប្បន្នក្រុមការងាររួម បាននឹងកំពុងអនុវត្តការងារជាច្រើន ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ដោយបានយល់ស្របលើការ   ជ្រើសរើសទីតាំងរបស់មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ។ យើងនឹងចាប់ផ្តើមស្ថាបនាមជ្ឈមណ្ឌលទិន្នន័យរបស់យើងក្នុងត្រីមាសទី ២ ឆ្នាំនេះ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះ ព្រឹត្តិបត្រព័ត៌មានដំបូងសម្រាប់គម្រោង FMIS នឹងចេញផ្សាយជូនដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ហើយនឹងមានព្រឹត្តិបត្រព័ត៌មានលេខក្រោយៗទៀត ដើម្បីផ្តល់ជូនមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុទាំងអស់ នូវព័ត៌មាន បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ការចែករំលែកចំណេះដឹង និងអត្ថបទសិក្សា (Case Studies) ពីប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោកជុំវិញការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងាររួមរបស់គម្រោង FMIS បានរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅតាមផែនការ ដែលមានគោលដៅរៀបចំឡើងសម្រាប់ក្រុមការងាររបស់គម្រោងឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ។ សិក្ខាសាលាដំបូងស្តីពី “វិធីសាស្រ្តការគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលសម្រាប់គម្រោង FMIS” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែលមានការចូលរួមពីប្រធាន អនុប្រធានរតនាគារ រាជធានី-ខេត្ត និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររបស់គម្រោង FMIS។ បន្ទាប់ពីសិក្ខាសាលាដំបូងខាងលើនេះ ក្រុមការងាររួមរបស់គម្រោង FMIS នឹងមានសិក្ខាសាលាមួយទៀតស្តីពី “FMIS […]

ព័ត៌មានលម្អិត