+855 23 43 00 63

19

Nov, 2019

INVITATION FOR BID: Supply and Implementation of Budget Planning System for Financial Management Information System Project (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

The FMIS project Management Working Group (FMWG) has received Fund from the Royal Government of Cambodia (RGC) through the Public Financial Management Reform Program (PFMRP) of the Ministry of Economy and Finance (MEF) toward the cost of Financial Management Information System Project, and it intends to apply part of the proceeds of this payment under the Contract for CAM-MEF-PFMRP-FMIS-N002-08 for the following: Supply and Implementation of Budget Planning System for Financial Management Information System Project (FMIS)   Details of the equipment and services  under this tender are provided in Section […]

ព័ត៌មានលម្អិត

31

Oct, 2019

កិច្ចប្រជុំអនុក្រុមការងារទទួលបន្ទុកកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារនៃ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅបន្តជំរុញកិច្ចការងារ និងតាមដានវឌ្ឍនភាពរបស់អនុក្រុមការងារទទួលបន្ទុកកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារនៃ FMIS នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុក្រុមការងារកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើលទ្ធផលនៃការសិក្សារបស់លេខាធិការដ្ឋានក្រុមការងារ FMWG អំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នលើការទូទាត់ចំណាយព្រម ឬទូទាត់ត្រង់ ដែលជ្រើសរើសយកមុខសញ្ញាចំណាយស្ថិតនៅក្នុងប្រកាសស្ដីអំពីការប្រគល់សិទ្ធិជូនមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង-ស្ថាប័នអនុម័តក្នុងនាមជាអភិបាលហិរញ្ញវត្ថុ។ ជាលទ្ធផលនៃកិច្ចប្រជុំ គឺ៖ ១-អគ្គនាយកដ្ឋានរតនាគារជាតិកំណត់នូវម៉ូដែលនៃលំហូរនីតិវិធីទូទាត់ត្រង់ក្នុងក្របខណ្ឌខាងលើនេះដូចគ្នានឹងការទូទាត់ចំណាយបៀវត្ស (ដែលបានសិក្សានិងស្នើកែសម្រួលរួចហើយ), ២-អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នឹងពិភាក្សាផ្ទៃក្នុងបន្ថែម ដើម្បីពិនិត្យលទ្ធភាពកែសម្រួលនីតិវីធីអនុវត្តការងារទូទាត់ត្រង់នេះ, ៣-សិក្សាបន្ថែមទៅលើនីតិវិធីទូទាត់ត្រង់នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដើម្បីកំណត់នូវម៉ូដែលរួម, ៤-លេខាធិការដ្ឋានក្រុមការងារ FMWG រៀបចំនូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការសិក្សាលើនីតិវិធីទូទាត់បៀវត្សដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យជ្រាប និងស្នើសុំដាក់អនុវត្តនៅចុងឆ្នាំ២០១៩ នេះ។

ព័ត៌មានលម្អិត

30

Oct, 2019

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៣

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ខប្រជុំ ដើម្បីពិនិត្យលើវឌ្ឍនភាពប្រចាំត្រីមាសទី ៣ ។ នៅក្នុងកិច្ចប្រជុំ ដែលរួមមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប បានចែករំលែកពីសមិទ្ធផលគន្លឹះៗ នៃលិខិតបទដ្ឋានគតិយុត្ត,  វឌ្ឍនភាពនៃការអនុវត្តផ្នែកនីមួយៗនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ( PFM), លទ្ធផលនៃការអនុវត្តការប្រមូលចំណូល និងចំណាយ ក្នុងរយៈពេល ៩ខែកន្លងមក នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនៅតាមក្រសួង-ស្ថាប័ន ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងការងារការអនុវត្ត PFM ។ នៅក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី ៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឱ្យដឹងអំពីវឌ្ឍនភាពគន្លឹះៗក្នុងការពង្រឹងការអនុវត្តប្រព័ន្ធ FMIS ក្នុងនោះ បៀវត្សរ៍មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរៀបចំតាមប្រព័ន្ធ FMIS និងបានបើកផ្តល់ចំនួន ២ដង ក្នុងមួយខែ ។ ហើយថ្នាក់ដឹកនាំ និងមន្ត្រីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ បានទទួលការបណ្តុះបណ្តាលអំពីមុខងាររបស់ប្រព័ន្ធ FMIS ដោយជោគជ័យ ។

ព័ត៌មានលម្អិត

25

Oct, 2019

ប្រកាសព័ត៌មានលេខ ៦០ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

សូចនាករធំៗ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ១០០% ប្រចាំត្រីមាស -ការទូទាត់តាម E-Transfer ពីប្រព័ន្ធ FMIS ទៅក្រុមហ៊ុនផ្គត់ផ្គង់ ឬ អ្នកទទួលផលដែលមានគណនីនៅធានាគារពាណិជ្ជត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ការទូទាត់នៅថ្នាក់កណ្តាលតាមរយៈធនាគារជាតិនៃកម្ពុជា។ ក្រុមការងារក៏កំពុងបន្តរៀបចំផែនការពង្រីកការអនុវត្តនេះសម្រាប់ថ្នាក់មូលដ្ឋាន ដែលនឹងគ្រោងអនុវត្តនៅឆ្នាំបន្តបន្ទាប់នៅរតនាគាររាជធានី-ខេត្ត។ -វគ្គបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់មន្រ្តីក្រសួង-ស្ថាប័នចំនួន ១៧ បន្ថែមថ្មី បានរៀបចំរួចរាល់សម្រាប់ត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខ ដោយវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩។ -ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នចំនួន ១០ ដែលបានអនុវត្តប្រព័ន្ធ FMIS រួចក្នុងឆ្នាំ ២០១៨ បានទទួលការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper, ការទាញផលប្រយោជន៍ពីប្រព័ន្ធ FMIS បម្រើការងារគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងការទាញទិន្នន័យជា Query, ការទាញរបាយករណ៍, ការចូលមើលបញ្ជីប្រតិបត្តិការតាមក្រុមការងារគាំទ្រនីមួយៗ និង ការផ្សព្វផ្សាយបន្ថែមជារួម នៅក្នុងសិក្ខាសាលាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩។ -សម្រេចបាននូវការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកព័ត៌មាន ពាក់ព័ន្ធការតភ្ជាប់បណ្តាញ Network (LAN), ការតភ្ជាប់បណ្តាញអគ្គិសនី, ដំឡើងទូរ Rack និង ការតភ្ជាប់ Leased Line ទៅមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងក្រសួង-ស្ថាប័ន ១៧ បន្ថែមថ្មី និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញមួយចំនួន។ -របាយការណ៍ស្តីអំពីលទ្ធផលការសិក្សាលើ លទ្ធភាពបច្ចេកទេសក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធបៀវត្សមន្ត្រីរាជការត្រូវបានរៀបចំចំនួន២ លើកជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន  FMWG និង បានបូកសរុបរបាយការណ៍សង្ខេប និងការស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធ […]

ព័ត៌មានលម្អិត

17

Oct, 2019

ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ឆ្នើម (Super user)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ឆ្នើម (Super user) សម្រាប់ក្រសួង-ស្ថាប័នទាំង១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលមានអ្នកប្រើប្រាស់ចំនួន ៥៥ រូប ក្នុងន័យពង្រឹង និងពង្រីកសមត្ថភាពបន្ថែមដើម្បីក្លាយជាអ្នកប្រើប្រាស់បង្គោលនៅតាមក្រសួង-ស្ថាប័ន និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញសម្រាប់ជួយគាំទ្រសម្របសម្រួល និង ដោះស្រាយបញ្ហាកម្រិតបឋមដែលកើតមាននៅកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធឱ្យប្រព្រឹត្តិទៅបានដោយរលូន និងមានប្រសិទ្ធភាព។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកប្រើប្រាស់បង្គោលត្រូវសិក្សាមុខ វិជ្ជាទាំងអស់រួមមាន ប្រព័ន្ធជំនួយគាំទ្រ PK-the-Helper មុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ដែលចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ស្របពេលជាមួយគ្នានោះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីដែលបានស្នើសុំបន្ថែមថ្មី និងអ្នកប្រើប្រាស់ដែលស្នើសុំបន្ថែម ឬផ្លាស់ប្តូរមុខងារ សម្រាប់មន្រ្តីនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត រួមទាំងរតនាគាររាជធានី-ខេត្ត ដែលមានអ្នកប្រើប្រាស់ចំនួន ១៧៣ រូប ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលទាំង២ខាងលើ គឺត្រូវបានរៀបចំឡើងនៅសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ព័ត៌មានលម្អិត