+855 23 43 00 63

14

Jun, 2016

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៨ – ខែ មិថុនា ឆ្នាំ ២០១៦

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ • ព័ត៌មាន • រតនាគាររាជធានី -ខេត្តទាំង២៥ បាន និងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS • លទ្ធផលការធ្វើអង្កេតអំពីការត្រៀមខ្លួនផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធ FMIS • ការរួមចំណែកនៃអ្នកពាក់ព័ន្ធគន្លឹះ ដើម្បីជំរុញការអនុវត្តប្រព័ន្ធ FMIS • ការអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ឯកសារនីតិវិធីអនុវត្តស្តង់ដារ (SOP) S001 ដល់ S009 • គណៈប្រតិភូរបស់ធនាគារពិភពលោក ចុះស្វែងយល់ប្រព័ន្ធ FMISនៅរតនាគារខេត្តកណ្តាលនិងភ្នំពេញ • ដំណោះស្រាយបញ្ហាតាមប្រព័ន្ធ HelpDesk • សេចក្តីថ្លែងអំណរគុណចំពោះរតនាគារ • កិច្ចប្រជុំបច្ចេកទេសជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ • សំណួរ(Quiz) លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៨ – ខែ មិថុនា ឆ្នាំ ២០១៦ បានពីទំព័រនេះ៖ https://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

14

Jun, 2016

ប្រកាសព័ត៌មាន លេខ ០២៧ (ខែ មិថុនា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានបន្តចុះពង្រឹងសមត្ថភាពលើចំណុចខ្វះខាត និងបន្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តចំនួន៤ ដូចជាខេត្តកំពង់ស្ពឺ កែប កំពង់ចាម និងខេត្តកណ្តាល។ ក្រៅពីចុះពង្រឹងសមត្ថភាពដល់មន្រ្តីនៅតាមរតនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានដឹកនាំកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងទាក់ទងនឹងដំណើរការប្រព័ន្ធ FMIS ក្នុងគោលដៅជំរុញការអនុវត្តប្រព័ន្ធដំណើរការបានកាន់តែរលូន។ ជារួមក្រុមការងារបានដោះស្រាយបញ្ហាជាច្រើនដែលនេះបាននឹងកំពុងបញ្ជាក់ពីឆន្ទៈមោះមុទ និងមានការគាំទ្រយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ។ ជាក់ស្តែងកាលពីពាក់កណ្តាលខែមិថុនាកន្លងមក ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ និងប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA ។  ជាមួយគ្នានេះដែរ ក្រុមការងារក៏កំពុងសិក្សា និងអភិវឌ្ឍរបាយការណ៍នានា ទៅតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលនឹងត្រូវប្រើប្រាស់ផងដែរ ។  ការដាក់ឱ្យដំណើរការប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS  មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត ។ ដោយឡែក ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាយរយៈកិច្ចប្រជុំ, គេហទំព័រ, ព្រឹត្តិការណ៍ផ្សេងៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងរៀបចំកាលវិភាគ និងឯកសារពាក់ព័ន្ធនានាសម្រាប់ចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដើម្បីប្រមូលធាតុចូលបន្ថែម ព្រមទាំងស្ទាបស្ទង់កម្រិតយល់ដឹងអំពីប្រព័ន្ធ FMIS ដែលព័ត៌មានទាំងនេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពដែលត្រូវអនុវត្តលើមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័ន នៅពេលអនុវត្តប្រព័ន្ធ FMISជំហានទី២ ។ ក្រុមការងារបណ្តុះបណ្តាលកំពុងបន្តសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតមាន និងផ្តល់វគ្គបណ្តុះបណ្តាលដើម្បីបំពេញតម្រូវការជាក់ស្តែង និងបង្កើនចំណេះដឹងបន្ថែមដល់អ្នកប្រើប្រាស់។ ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា ចំនួន២៥រូប ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ។  ដើម្បីឈានទៅដល់ការដាក់ឱ្យអនុវត្តគម្រោង FMIS ដំណាក់កាលទី២ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព ក្រុមការងារបណ្តុះបណ្តាលក៏កំពុងទទួលការបណ្តុះបណ្តាលសមត្ថភាពបន្ថែមដើម្បីពង្រឹងសមត្ថភាពកាន់តែល្អប្រសើរ។ លើសពីនេះផងដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន […]

ព័ត៌មានលម្អិត

10

Jun, 2016

ប្រកាសព័ត៌មាន លេខ ២៦ (ខែ ឧសភា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាកំពុងមមាញឹកក្នុងការចុះពង្រឹងសមត្ថភាពមន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ដោយជួយបណ្តុះបណ្តាលបន្ថែមលើចំណុចខ្វះខាត និងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាដែលកំពុង ជួបប្រទះ។ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦  នៅសណ្ឋាគារសុខាភ្នំពេញ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS: Financial Management Information System) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS ជំហានទី ១ និង សេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ជូនដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ ពិសេសដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័ន និង កៀរគរការគាំទ្ររឹតតែខ្លាំងចំពោះការបន្តអនុវត្តគម្រោង FMIS ជំហានទី ២ នៅឆ្នាំ ២០១៧ ខាងមុខ (insert like to our website)។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ជាមួយ ធានាគារកាណាឌីយ៉ា ចាប់ពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ។ ទន្ទឹមគ្នានេះដែរ ប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ (FMIS) ជាមួយនឹងប្រព័ន្ធ  (ASYCUDA) ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ […]

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជាមួយនឹងនាយកដ្ឋានគណនេយ្យ និងអធិការកិច្ចរតនាគារ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ក្រុមការងារបានសម្រេចថានឹងលើកយកបញ្ហាដែលនៅមិនទាន់មានការឯកភាពគ្នា ទៅពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំបន្តទៀត ។  

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាអំពីការបង្កើតរបាយការណ៍សម្រាប់តាមដានអាណត្តិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយនាយកដ្ឋានចំណូលចំណាយថវិកា នៃអគ្គ-នាយកដ្ឋានរតនាគារជាតិ ស្តីពីការបង្កើតរបាយការណ៍ក្នុងប្រព័ន្ធ FMIS (មុខងារគណនីត្រូវទារ - Account Payable) ដើម្បីតាមដានអំពីស្ថានភាពរបស់អាណត្តិ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមកាងារគម្រោង FMIS បានបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលអាចបង្កើតនូវរបាយការណ៍នានាស្របតាមតម្រូវការចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលនឹងត្រូវយកទៅប្រើប្រាស់នេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការតាមដានសកម្មភាពអាណត្តិ និងពិនិត្យបានអំពីរយៈពេលនៃវដ្តដំណើរការអាណត្តិនីមួយៗ។

ព័ត៌មានលម្អិត