+855 23 43 00 63

26

Jun, 2015

ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការអនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​វិភាគ, រៀបចំ, និង​កសាង អស់​រយៈពេល ១៨ ខែ​កន្លងផុតទៅ ប្រព័ន្ធ FMIS របស់​យើង​នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅក្នុង​រយៈពេល ៣ សប្តាហ៍​ទៀត! ប្រព័ន្ធ​នេះ​នឹង​អនុវត្តយ៉ាង​ពិតប្រាកដ។ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​អាច​ប្រព្រឹត្តទៅបាន​តាម​ផែនការ​ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ លុះត្រាតែ​មន្រ្តី​ពាក់ព័ន្ធ​គន្លឹះ​មាន​ភាពជា​ម្ចាស់ និង គាំទ្រ​ពេញទំហឹង​ដល់​ការដាក់ឱ្យ​ប្រើប្រាស់​នេះ។ ប្រព័ន្ធ​នេះ​នឹង​បានជា​ប្រយោជន៍​ដល់​យើង​គ្រប់គ្នា។ យើង​នឹង​ក្លាយជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​នេះ​គ្រប់ៗគ្នា​តាមរយៈ​ការប្រើប្រាស់​ដោយផ្ទាល់​និង​ដោយប្រយោល។ សម្រាប់​មន្រ្តី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ សូម​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ FMIS ហើយ​សម្រាប់ ការត្រៀមខ្លួន​នេះ មន្ត្រី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្ទាល់​នឹង​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង មាន​សមត្ថភាព​ពេញលេញ និង គ្រប់ជ្រុងជ្រោយ​មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទៅតាម​ដំណាក់កាល​ដែល​បានគ្រោង​ទុក។ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់នេះ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ផ្តល់នូវ​មតិ​ឆ្លើយតប ឬ មតិយោបល់ ដើម្បី​ធានាថា​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ​នឹងមាន​ដំណើរការ​រលូន​ទៅតាម​គ្រប់​មធ្យោបាយ​ទំនាក់ទំនង និង ផ្លាស់ប្ដូរ​ព័ត៌មាន។ សម្រាប់​មន្រ្តី​មិនមែនជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​ព័ត៌មាន​អំពី​ការអនុវត្ត​គម្រោង FMIS តាមដែល​អាចធ្វើ​ទៅបាន​តាមរយៈ​ការអាន​អត្ថបទ​នេះ, ការចូលទៅ​កាន់​គេហទំព័រ​គម្រោង FMIS, ឬ ទំនាក់ទំនង​មក​សមាជិក​នៃ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៅក្នុង​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​សាមី​នៅពេលដែល​មាន​ចម្ងល់ ឬ មតិយោបល់​ផ្សេងៗចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ។ សូមទាញយកព័ត៌មានបន្ថែមនិងលម្អិត

ព័ត៌មានលម្អិត

5

Jun, 2015

ប្រកាស​ព័ត៌មាន លេខ ១៥ (ខែ ឧសភា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

 ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ ជាមួយនឹងមុខងារចំនួនពីររួមមាន សៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA) ចំណែកមុខងារដទៃទៀតនឹងចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៥។ ទន្ទឹមនឹងនេះ ក្រុមការងាររួមគ្រោងនឹងបង្ហាញពីប្រព័ន្ធ FMIS ជាក់ស្តែង និងផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង    អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះៗ ដើម្បីឱ្យបានយល់កាន់តែស៊ីជម្រៅលើផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការទាំងក្នុងខែកក្កដា និងនៅក្នុងខែតុលា ឆ្នាំ២០១៥។ ពាក់ព័ន្ធនឹងចំនួន និងឈ្មោះមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ដោយយោងតាមនីតិវិធី Add និង Confirm ក្រុមការងារកំពុងគិតគូររៀបចំស្នើសុំឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះជ្រើសរើសមន្រ្តីរបស់ខ្លួនក្នុងចំណោមឈ្មោះមន្រ្តីដែលបានបញ្ជូនមកក្រុមការងារគម្រោងនៃនាយកដ្ឋានព័ត៌មានវិទ្យាសម្រាប់ដំណាក់កាលទី១ជាមុនសិន ដើម្បីរៀបចំដំឡើងបណ្តាញតភ្ជាប់អ្នកប្រើប្រាស់មកប្រព័ន្ធ FMIS ដែលហៅកាត់ថា Wall Point។ ក្រុមការងារផ្នែកមុខងារបានបញ្ចប់ User Acceptance Test លើកទី១ ផ្តោតសំខាន់លើមុខងារសៀវភៅធំ (GL) និងមុខងារវិភាជន៍ថវិកា (BA) ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីសាកល្បងប្រតិបត្តិការតាមទិន្នន័យជាក់ស្តែង។ ចំណែកឯមុខងារផ្សេងទៀតនឹងអនុវត្តនាពេលបន្ទាប់នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៥ មុនពេលដាក់ឱ្យអនុវត្តគ្រប់មុខងាររបស់ប្រព័ន្ធ។ ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធធនាគារជាតិ ក្រុមការងារបានពិភាក្សាគ្នាអំពីការសាកល្បងប្រព័ន្ធ Electronic Fund Transfer (EFT) រវាងប្រព័ន្ធ FMIS និងប្រព័ន្ធធនាគារជាតិ ដោយទទួលបានការព្រមព្រៀងគ្នាក្នុងការតភ្ជាប់ប្រព័ន្ធ EFT នៅក្នុងប្រព័ន្ធ FMIS រួចជាស្រេចទុកសម្រាប់ការប្រើប្រាស់នាពេលអនាគត។ ជាមួយគ្នានេះក្រុមការងារ Data Conversion កំពុងខិតខំទាញយកទិន្នន័យពីប្រព័ន្ធនានា ដូចជាប្រព័ន្ធ KIT របស់រតនាគារជាតិ ដើម្បីធ្វើការកែសម្រួលឱ្យបាន ត្រឹមត្រូវដើម្បីដាក់ចូលក្នុងប្រព័ន្ធ FMIS សម្រាប់ ការដាក់ឱ្យអនុវត្តនៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តនិងកែសម្រួលយុទ្ធសាស្ត្រទំនាក់ទំនងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ តាមរយៈ គេហទំព័រ កិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងគោលបំណងឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់ជ្រាបកាន់តែច្បាស់អំពីការផ្លាស់ប្តូរនៃ     ការអនុវត្តគម្រោង អត្ថប្រយោជន៏ផ្សេងៗ និងការត្រៀមខ្លួនសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខ។ ក្រុមការងារផ្នែកមុខងារបានទទួលវគ្គបណ្តុះបណ្តាលជាគ្រូបង្គោល (Training […]

ព័ត៌មានលម្អិត

20

May, 2015

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG)

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋាន​គណ:កម្មាធិ​ការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ:បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG) នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត  អូន ព័ន្ធមុនីរ័ត្ន         រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​រាល់​អ្នកតំណាង​មកពី​ក្រុម​ដៃគូ​អភិវឌ្ឍន៍ អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​រាល់​ក្រសួង-ស្ថាប័ន។ នៅក្នុង​កិច្ចប្រជុំ​នេះ ដៃគូ​អភិវឌ្ឍន៍​បានផ្តល់​ជាមតិយោបល់​រួម​ដូចខាងក្រោម៖ A. មតិយោបល់​ទូទៅ 1.  ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​វឌ្ឍនភាព​បន្ត​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP)។ យោងតាម​ផែនការ​សកម្មភាព​រួម​ទី២ (CAP 2-New) សម្រេចបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ចំពោះ​ការបើកប្រាក់​បៀរ​វត្ស​ជូន​មន្រ្តីរាជការ និង​ការសង​បំណុល​តាមរយៈ​ប្រព័ន្ធ​ធនាគារ។ តម្លាភាព​ថវិកា​ត្រូវបាន​កែលម្អ​ដូចដែល​បាន​ឆ្លុះបញ្ចាំង​នៅក្នុង ១).សិក្ខាសាលា​ដោយធ្វើ​បទ​បង្ហាញ​អំពី​ថវិកា ដែល​ធ្វើ​នៅឯ​សភាជាតិ​កាលពី​ខែធ្នូ ឆ្នាំ២០១៤ ២).វេទិកាសាធារណៈ​ស្តីពី​ច្បាប់​ថវិកា​ឆ្នាំ២០១៥ កាលពី​ខែធ្នូ ឆ្នាំ២០១៤ ៣).ការផ្សព្វផ្សាយ​ពី​ថវិកា​ឆ្នាំ២០១៥ ដោយសង្ខេប និង៤). វេទិកាសាធារណៈ​ស្តីពី​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​ផែនការ​យុទ្ធសាស្រ្ត​ថវិកា​ឆ្នាំ២០១៦។ ដៃគូ​អភិវឌ្ឍន៍​នៅតែ​បន្ត​ការគាំទ្រ​ឈានមុខ​ចំពោះ  រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ PFMRP។ 2. ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​ការបញ្ចប់​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល  (RMS) ដែល​ត្រូវបាន​អនុម័ត​ដោយរាជរដ្ឋាភិបាល​កម្ពុជា។ ការអនុម័ត និង​អនុវត្ត​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល ដែល​ផ្តោតលើ       រដ្ឋបាល​ចំណូល គោលនយោបាយ​ចំណូល ការត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ គឺជា​ជំហាន​គន្លឹះ​ឆ្ពោះទៅរក​ការជំរុញឱ្យ រដ្ឋាភិបាល​កែលម្អ និង​បង្កើន​សេវាសាធារណៈ​ជូន​ដល់​ប្រជាជន​កម្ពុជា។ ដៃគូ​អភិវឌ្ឍន៍​នឹង​បន្ត​ត្រួតពិនិត្យ​តាមដាន​លើ​ការអនុវត្ត​យុទ្ធសាស្រ្ត​នេះ។ 3. ដៃគូ​អភិវឌ្ឍន៍​ស្វាគមន៍​ចំពោះ​ការជម្រះ​បុរេប្រទាន​សាច់ប្រាក់​ដែល​នៅសល់​ឆ្នាំ​ចាស់ នៅក្នុង​ថវិកា​ឆ្នាំ ២០១៥ ដើម្បីឱ្យ​ទទួលបាន​សមតុល្យ​ថវិកា​សម្រាប់​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ FMIS។ ដៃគូ​អភិវឌ្ឍន៍​លើកទឹកចិត្ត​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យ​ស្វែងរក​ជម្រើស​សមស្រប​សម្រាប់​កាត់បន្ថយ និង​លុបបំបាត់​នូវ​បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ។  បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ ដូចជា​បុរេប្រទាន​គម្រោង និង​វិនិយោគ ផ្តល់​ផល​អវិជ្ជមាន​ចំពោះ គណនី​រតនាគារជាតិ​ទោល  (TSA) និង បង្អាក់​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​ផលិត​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ពេញលេញ និង​ទាន់ពេលវេលា។ ប្រព័ន្ធ FMIS ផ្តល់នូវ​ឱកាស​ក្នុងការ​សម្រួល​ដល់​ដំណើរការ​ធានា​ចំណាយ និង​ការទូទាត់​ចំណាយ​ទាន់ពេលវេលា។  ប្រព័ន្ធ FMIS នឹង​បំបាត់​នូវ​តម្រូវការ​បុរេប្រទាន​សាច់ប្រាក់ ដោយសារ​វិភាជន៍​ថវិកា​គឺអាច​ប្រើប្រាស់​បាន​ភ្លាមៗ។ ដៃគូ​អភិវឌ្ឍន៍ ស្នើ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្វែងរក​បង្កើតជា​កិច្ចសន្យា​ដែលមាន​បង្ហាញ​ច្បាស់លាស់​ពី​ដំណាក់កាល និង​ការផ្តល់​ការទូទាត់ […]

ព័ត៌មានលម្អិត

5

May, 2015

ប្រកាស​ព័ត៌មាន លេខ ១៤ (ខែ មេសា ឆ្នាំ ២០១៥

ដោយ៖: | Tags: | មតិយោបល់: 0

 ស្របតាមផែនការមេរបស់គម្រោង FMIS ការដាក់ប្រព័ន្ធ FMIS ឲ្យប្រើប្រាស់ជាផ្លូវការនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខ។ ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងាររួមគ្រោងនឹងរៀបចំបទបង្ហាញស្តីអំពីវឌ្ឍនភាពរបស់គម្រោង និងការបង្ហាញអំពីការប្រតិបត្តិផ្ទាល់របស់ប្រព័ន្ធ FMIS ដោយយកការងារប្រចាំថ្ងៃមកអនុវត្តនៅក្នុងប្រព័ន្ធផ្ទាល់ សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ឱ្យបានដឹងអំពីការអនុវត្តការងារនៅពេលមានប្រព័ន្ធ FMIS។ ពាក់ព័ន្ធនឹងការបញ្ជូនឈ្មោះ និងចំនួនមន្រ្តីដែលត្រូវប្រើប្រាស់មកក្រុមការងារ អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធបានបញ្ជូនរួចរាល់ហើយ ប៉ុន្តែក្រុមការងារកំពុងពិភាក្សា និងវិភាគជាមួយទីប្រឹក្សាគម្រោងដើម្បីរៀបចំចំនួនមន្រ្តី និងឈ្មោះមន្រ្តីឲ្យសមស្របរវាងការងារជាក់ស្តែងប្រចាំថ្ងៃជាមួយនឹងការប្រើប្រាស់ផ្ទាល់លើប្រព័ន្ធ FMIS។ ការងារនេះនឹងតម្រូវឱ្យធ្វើការពិភាក្សារវាងក្រុមការងារជាមួយនឹងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីបញ្ជាក់អំពីតម្រូវការចំនួនមន្រ្តីប្រើប្រាស់ប្រព័ន្ធឡើងវិញ សម្រាប់រៀបចំការបណ្តុះបណ្តាលទៅតាមផែនការ       បណ្តុះបណ្តាលដែលបានរៀបចំរួចរាល់។  ក្រុមការងារ FMWG បានបញ្ចប់ការសាកល្បងប្រើប្រាស់ប្រព័ន្ធ (System Integration Test) លើកទី១ ដោយផ្អែកតាម Test Case និង Test Script ដើម្បីស្វែងរកកំហុសឆ្គងនានា និងកែសម្រួលមុនពេលដាក់ប្រព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការរួចរាល់ ហើយរាល់កំហុសឆ្គងនានា ក្រុមការងារ FMWG បានបញ្ជូនឲ្យក្រុមហ៊ុនផ្គត់ផ្គង់ធ្វើការកែតម្រូវមុនពេលធ្វើ User Acceptance Test លើកទី១។  ក្រុមការងារ FMWG គ្រោងនឹងចាប់ផ្តើម User Acceptance Test លើកទី១ នៅក្នុងខែឧសភា ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីសាកល្បងប្រតិបត្តិការតាមទិន្នន័យជាក់ស្តែង។ ដំណាក់កាលនេះគឺជារយៈពេលមួយដែលតម្រូវឲ្យក្រុមការងារពីអគ្គនាយកដ្ឋាន-នាយកដ្ឋានដែលអនុវត្តការងារប្រចាំថ្ងៃ សាកល្បងអនុវត្តនៅក្នុងប្រព័ន្ធផ្ទាល់ ដើម្បីស្វែងរកកំហុសឆ្គង និងកែតម្រូវមុនពេលឈានទៅធ្វើ User Acceptance Test ជាលើកចុងក្រោយ មុនពេលដាក់ប្រព័ន្ធឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ និងគ្រប់មុខងារទាំងអស់នៅខែវិច្ឆិកា ឆ្នាំ២០១៥។ ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិ ក្រុមការងារគ្រោងនឹងបញ្ចប់នាពេលខាងមុខ។  ជាមួយគ្នានេះក្រុម Data Conversion កំពុងទាញយកទិន្នន័យពីប្រព័ន្ធនានា ដូចជាប្រព័ន្ធ KIT របស់រតនាគារជាតិ ដើម្បីកែសម្រួលសម្រាប់ដាក់ចូលក្នុងប្រព័ន្ធ FMIS។ ការទំនាក់ទំនងផ្សព្វផ្សាយ […]

ព័ត៌មានលម្អិត

17

Apr, 2015

កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”

ដោយ៖: | Tags: | មតិយោបល់: 0

  នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS និង​មានការ​ចូលរួម​ពី ឯកឧត្តម​អគ្គាធិការ ឯកឧត្តម​អគ្គនាយក លោក​ប្រធាន លោកនាយក ក្រុមការងារ FMWG និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើ​បទ​បង្ហាញជូន​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង FMIS ដើម្បី​ពិភាក្សា​អំពី​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS (FMIS END USER) និង​ការគ្រប់គ្រង​ការបណ្តុះបណ្តាល ព្រមទាំង​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​ពាក់ព័ន្ធ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន​មន្ត្រី និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS ។ ជា​កិច្ចបញ្ចប់​នៃ​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បានធ្វើការ​បូកសរុប​ជារួម​ថា ផែនការ​បណ្តុះបណ្តាល​បានរៀបចំ​រួចរាល់​ដែល​ត្រូវការ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ក្នុង​កម្រិត​ទាំងបួន​រួមមាន កម្រិត​មូលដ្ឋាន កម្រិត​ជំនាញ កម្រិត​ប្រើប្រាស់​ប្រព័ន្ធ FMIS និង​កម្រិត​គ្រប់គ្រង​ប្រព័ន្ធ FMIS។ ដូចនេះ​អគ្គនាយកដ្ឋាន និង​នាយក-ដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យមើល​លើ​ទំហំ​ប្រតិបត្តិការ ដើម្បី​កំណត់​ចំនួន​មន្ត្រី និង​បញ្ជូន​មន្ត្រី​ដែលមាន​ជំនាញ​ច្បាស់លាស់​មក​ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ហើយ​មន្រ្តី​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក គឺជា​មន្រ្តី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួល​នូវ​វគ្គប​ណ្តុះ​បណ្តាល និង​ត្រលប់​ទៅវិញ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ FMIS។ អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS រួមមាន មន្រ្តី​បញ្ចូល​ទិន្នន័យ​ឬ​ព័ត៌មាន (Add) សម្រេច​ឬ​អនុម័ត (Confirm) និង​ចំនួន​មន្ត្រី​ដែល​ត្រូវការ​ចូល​មើល (Read Only) និង​ទាញយក​របាយការណ៍​មក​វិភាគ ឱ្យបាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ កិច្ចប្រជុំ បានបញ្ចប់​នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សាមគ្គីភាព​ជា​ធ្លុងមួយ​ដើម្បី​ភាពជោគជ័យ​របស់​គម្រោង FMIS។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទាញយក​កំណត់ហេតុ​  

ព័ត៌មានលម្អិត