+855 23 43 00 63

21

Jan, 2015

សិក្ខាសាលា​ស្តីពី ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហការ​ជាមួយ​ធនាគារពិភពលោក​បានរៀបចំ​សិក្ខាសាលា​ស្តីពី “ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS – Financial Management Information System)” នៅ​ថ្ងៃទី ២៧-២៨ ខែវិច្ឆិកា និង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤ នៅវេលា​ម៉ោង ២:៣០ ដល់ម៉ោង ៥:០០ នាទី​រសៀល នៅ​សាលប្រជុំ​បន្ទប់​លេខ ១ ជាន់ផ្ទាល់ដី អគារ “ខ ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បណ្តា​ក្រសួង-ស្ថាប័ន្ធ​ពាក់ព័ន្ធ​នឹង​ថវិកាកម្ម​វិធី​ចំនួន ១០ ធនាគារជាតិ​នៃ​កម្ពុជា ទីប្រឹក្សា​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​អ្នកតំណាង​មកពី​ធនាគារពិភពលោក។សិក្ខាសាលា​បានធ្វើ​បទ​បង្ហាញ​ដោយ​លោក​ AliHashim ​ជំនាញការ​របស់​ធនាគារពិភពលោក (WorldBank)។ សិក្ខាសាលា​នេះ​ចែកចេញជា៣វគ្គ​ដែលមាន​គោលបំណង៖ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដោយ​ផ្តោតលើ​ដំណើរការ​នៃ​មុខងារ​របស់​រតនាគារ និង​ថវិកា​នៅ ពេល​អនុវត្ត​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការធ្វើ​សន្ធានកម្ម (Interface) រវាង​ប្រព័ន្ធ FMIS ជាមួយ​ប្រព័ន្ធ​ផ្សេងៗ ជូន​ដល់​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង ការធ្វើ​សន្ធានកម្ម​ជាមួយ​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​នឹងត្រូវ​ចូលរួម​អនុវត្ត​ថវិកា​កម្មវិធី (Program Budgeting) និង​ស្ថិតក្នុង​វិស័យ​អាទិភាព​ក្នុង​ការចំណាយ​ថវិកាជាតិ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​អនុវត្ត​ប្រព័ន្ធ FMIS នា​ពេលអនាគត។ សិក្ខាសាលា​ស្តីពី​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS មាន​ដូចខាងក្រោម៖ តម្រូវ​ការយល់​ដឹងពី​ប្រព័ន្ធ FMIS ដែល​អនុវត្តបាន​ជោគជ័យ ដូចជា តម្រូវការ​របស់​អ្នកពាក់ព័ន្ធ លក្ខណៈ​សំខាន់ៗ​នៃ​នីតិវិធី​អនុវត្ត​ការងារ និង​ប្រតិបត្តិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋាភិបាល រៀបចំ​ការទំនាក់ទំនង​ដើម្បី​បំពេញតម្រូវការ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា រៀបចំ​គោលនយោបាយ មុន​នឹងដាក់​ប្រព័ន្ធ​ឱ្យ​អនុវត្ត កំណត់​វិសាលភាព និង​មុខងារ​របស់​ប្រព័ន្ធ។ ចំណុច​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​ប្រព័ន្ធ FMIS តាម​ស្តង់ដារ​អន្តរជាតិ ដូចជា ការត្រួតពិនិត្យ​ទៅលើ​ច្បាប់ និង​ទម្រង់​នៃ​ស្ថាប័ន ការ ត្រួតពិនិត្យ​និង​រចនា​នីតិវិធី​អនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ […]

ព័ត៌មានលម្អិត

5

Jan, 2015

ប្រកាស​ព័ត៌មាន លេខ ១០ (ខែ ធ្នូ ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារនីតិវិធីអនុវត្តការងាររបស់ប្រព័ន្ធ FMIS បានសម្រេចការចងក្រងនីតិវិធីអនុវត្តការងារអនាគតរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះរួចរាល់អស់ហើយ លើកលែងតែអគ្គនាយកដ្ឋានថវិកាដែលតម្រូវឲ្យមានការជជែកបន្ថែមដើម្បីកែសម្រួលផ្នែកខ្លះនៃឯកសារនីតិវិធីអនុវត្តការងារអនាគត ដែលបច្ចុប្បន្នក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ពិភាក្សាយ៉ាងលម្អិតហើយគ្រោងនឹងសម្រេចជាស្ថាពរនៅខែមករា ឆ្នាំ២០១៥។ ការធ្វើសន្ធានកម្ម (Interface) ជាមួយប្រព័ន្ធផ្សេងៗទៀត ក្រុមការងារកំពុងបន្តជួបពិភាក្សាជាមួយក្រុមជំនាញ ជាពិសេសខាងធនាគារ ពាក់ព័ន្ធនឹងវិធីសាស្រ្តចេញមូលប្បទានបត្រតាមប្រព័ន្ធ FMIS។ ចំណែកការធ្វើខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់កម្មវិធីរបស់ប្រព័ន្ធ FMIS ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាកំពុងជួយពិនិត្យឡើងវិញលើភាពខ្វះចន្លោះ និងអត្ថន័យ។ កាលពីចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាល សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាចំនួន ៣ វគ្គ ជូនដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រសួងស្ថាប័ន ស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្តគម្រោង FMIS” ក្រោមការធ្វើបទបង្ហាញរបស់ លោក Ali Hashim ជំនាញការរបស់ធនាគារពិភពលោក ដោយផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា ចំណេះដឹងអំពីការអនុវត្តគម្រោង FMIS ការធ្វើសន្ធានកម្ម (Interface)រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ  ផ្សេងៗ និងវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS នាពេលអនាគតដែលនឹងដាក់ឱ្យអនុវត្តដល់គ្រប់ក្រសួងស្ថាប័នសាមី។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ និងក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធកំពុងផ្តោតសំខាន់លើការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ស្របទៅតាមការអនុវត្តប្រព័ន្ធ FMIS ដែលការងារនេះតម្រូវឲ្យមានការសហការ និងខិតខំយ៉ាងម៉ឺងម៉ាត់ពីអគ្គនាយកដ្ឋាន ពាក់ព័ន្ធទាំងអស់ដើម្បីរកឱ្យឃើញពីផលប៉ះពាល់សម្រាប់ដាក់ជូនថ្នាក់ដឹកនាំកសហវ។ ក្រៅពីនេះ ក្រុមការងារកំពុងខិតខំបន្តរៀបចំឱ្យមានការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់អំពីការអនុវត្តគម្រោង និងបង្ហាញពីប្រព័ន្ធ FMISជាក់ស្តែង ជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត សម្រាប់ត្រៀមខ្លួនទទួលយកប្រព័ន្ធនាពេលខាងមុខ។ ការរៀបចំដំឡើង និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យបានបញ្ចប់ជាស្ថាពរ ហើយក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់កំពុង    ប្រើប្រាស់សាកល្បង និងបង្ហាត់បង្រៀនដល់ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាដូចជា System Developer, Database Administrator, និង Network Administrator ជាដើម។ ចំណែកការបណ្តុះបណ្តាលផ្សេងៗ នឹងត្រូវផ្តល់ជូនដល់អ្នកពាក់ព័ន្ធទាំងអស់នាពេលខាងមុខ តាម រយៈក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ ដើម្បីធានាដល់ការប្រើប្រាស់ប្រព័ន្ធប្រកបដោយជោគជ័យ និងចីរភាព។ ចំណែកការងាររៀបចំដំឡើងកម្មវិធី (System Application Configuration)កំពុងប្រព្រឹត្តិទៅជាបណ្តើរៗបន្ទាប់ពីទទួលបាននូវទិន្នន័យចាំបាច់មួយចំនួនពីអគ្គនាយកដ្ឋានពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល […]

ព័ត៌មានលម្អិត

24

Dec, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​ តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។ តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤ ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖ Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ៣១ ខែ ឆ្នូ ឆ្នាំ ២០១៤ នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​ របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត […]

ព័ត៌មានលម្អិត

18

Dec, 2014

ប្រកាស​ព័ត៌មាន លេខ ០០៩ (ខែ វិច្ឆិកា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 ក្រុមការងារគ្រប់គ្រងគម្រោង FMIS កំពុងបន្តការងារយ៉ាងសកម្ម ដើម្បីជំរុញឱ្យការងារគន្លឹះទាំងឡាយនៅក្នុងដំណាក់កាលស្ថាបនាប្រព័ន្ធបញ្ចប់ទៅទាន់ពេលវេលាដែលបានគ្រោងទុក ទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយយ៉ាងណាក៏ដោយ។ ការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថវិកា ទាក់ទងនឹងនីតិវិធីអនុវត្តការងារអនាគតរបស់ប្រព័ន្ធ FMIS កំពុងស្ថិតក្នុងការត្រួតពិនិត្យ  ឡើងវិញ ដោយតម្រូវឱ្យមានការពិភាក្សា បញ្ជាក់ និងកែសម្រួលឡើងវិញលើចំណុចមួយចំនួនពីក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ។ នៅថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមការងារនីតិវិធីអនុវត្តការងារ បានបង្ហាញពីប្រព័ន្ធ FMIS ក្នុងគោលបំណងឲ្យក្រុមការងារបានឃើញអំពីដំណើរការរបស់ប្រព័ន្ធ ដោយផ្អែកលើការបង្ហាញជាក់ស្តែង ដែលគ្របដណ្តប់តែប្រតិបត្តិការស្នូល និងប្រតិបត្តិការចម្បងតែប៉ុណ្ណោះពាក់ព័ន្ធនឹងមុខងារទាំងប្រាំមួយរបស់ប្រព័ន្ធ រួមមាន៖សៀវភៅធំ (GL) វិភាជន៍ថវិកា (BA) ការទិញ (PO) គណនីត្រូវសង (AP)            ការគ្រប់គ្រងសាច់ប្រាក់ (CM) គណនីត្រូវទារ (AR)។ ការបង្ហាញពីប្រព័ន្ធ FMIS ដោយផ្តោតទៅលើប្រតិបត្តិការស្នូលលម្អិតបន្ថែម និងការបង្កើតរបាយការណ៍ នឹងបន្តបង្ហាញជូនក្រុមការងារ FMWG នៅដើមខែធ្នូ។ ជាមួយគ្នាដែរ ក្រុមការរងារនីតិវិធីអនុវត្តការងារក៏កំពុងបន្តការពិភាក្សាអំពីការធ្វើសន្ធានកម្មរវាងធនាគារពាណិជ្ជពាក់ព័ន្ធនឹងរបាយការណ៍ពីធនាគារ (Bank Statement)។ បេសកកម្មនៅតាមរតនាគារខេត្តដើម្បីទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងឧបករណ៍ព័ត៌មានវិទ្យាដើម្បីតភ្ជាប់ប្រព័ន្ធ FMIS បានបញ្ចប់ជាស្ថាពរនៅក្នុងខែវិច្ឆិកា។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងសរុបរបាយការណ៍ និងត្រៀមរៀបចំការងារដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយនឹងអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត ដោយផ្តោតលើការបង្ហាញពីប្រព័ន្ធ FMIS (FMIS Demonstration)។ ដោយឡែក ការពិនិត្យឡើងវិញលើផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងអស់ដែលក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់បានវិភាគ ក្នុងគោលបំណងបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ កំពុងត្រូវបានពិនិត្យដោយក្រុមការងារនិងទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ។ ចំណែកផែនការបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់ប្រព័ន្ធកំពុងបន្តរៀបចំជាបណ្តើរៗ ដោយមានការពិភាក្សាជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលនាពេលខាងមុខនឹងទទួលបានជោគជ័យ និងប្រកបដោយភាពស័ក្តិសិទ្ធិ។ ការបំពាក់ប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌល សង្គ្រោះទិន្នន័យ និងបន្ទប់បណ្តុះបណ្តាលបានបញ្ចប់រួចរាល់។ ក្រុមការងារកំពុងរៀបចំដំឡើង និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ ដោយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីប្រើប្រាស់សាកល្បងមុនពេលដាក់ឱ្យដំណើរការជាផ្លូវការ។ ចំណែកឯសម្ភារៈ ឧបករណ៍ ផ្គត់ផ្គង់ប្រព័ន្ធផ្សេងទៀត និង Software License ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តនាំចូល។ […]

ព័ត៌មានលម្អិត

16

Dec, 2014

ព័ត៌មាន​គួរ​យល់ដឹង​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ការប្រើប្រាស់​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​កម្មវិធី People Soft នឹងត្រូវ​អនុវត្តដោយមាន​ផ្តល់នូវ​មធ្យោបាយក្នុងការ​បង្កើត​របាយការណ៍ដល់​អ្នក​ដែលមាន​សិទ្ធិ​ប្រើប្រាស់។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​ទាញយក​ទិន្នន័យ និង​ទម្រង់​របាយការណ៍​នានាដែល​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ការប្រើប្រាស់។ ប្រព័ន្ធ​ផ្តល់នូវ​របាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ ឧបករណ៍​ដែល​អាច​ទាញយក​ព័ត៌មាន​ភ្លាមៗ និង​របាយការណ៍​ផ្សេងៗដែល​អាចបង្កើត​បាន​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។ ក្រៅពី​ការទាញយក​របាយការណ៍​ពី​កម្មវិធី People Soft ប្រព័ន្ធ​នេះ​មាន​កន្លែង​ផ្ទុក​ទិន្នន័យ និង​សំណុំ​នៃ​ឧបករណ៍​ការងារ​វៃឆ្លាត (Business Intelligence Tools) ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រមូល​នូវរបាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ​ពី​ប្រព័ន្ធ FMIS និង​បញ្ចូលជាមួយ​ទិន្នន័យ​មិនមែន​ហិរញ្ញវត្ថុ ឧទាហរណ៍ ដូចជា៖ចំនួន​សិស្ស​ដែល​បញ្ចប់​ការសិក្សា ការកាត់បន្ថយ​ជំងឺ​ដែល​កើតឡើង ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​អត្រា​ការប្រាក់ ជាដើម។ ការបង្កើត និង​ការប្រើប្រាស់​របាយការណ៍នឹងត្រូវ​ពន្យល់​លម្អិត​ស៊ីជម្រៅ​ក្នុង​កំឡុង​ពេល​បណ្តុះបណ្តាល និង​បង្ហាញ​ខ្លះៗនៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន និង​នៅលើ​គេហទំព័រ​របស់​គម្រោង FMIS។ ការគាំទ្រ​ដល់​អ្នកប្រើប្រាស់ ព័ត៌មាន​ស្តីអំពី​គម្រោង ព័ត៌មាន​ស្តីអំពី​គម្រោង​នឹង​ផ្តល់​តាមរយៈការនិយាយ​តៗគ្នា ព្រឹត្តិបត្រ​ព័ត៌មាន គេហទំព័រ​គម្រោង និង ការចុះ​ផ្សព្វផ្សាយ​ផ្ទាល់​នៅតាម​ខេត្ត  (រតនាគារ​ខេត្ត)។ គោលបំណង​ក្នុងការ​ផលិត ព្រឹត្តិបត្រ​ព័ត៌មាន​ជាបន្តបន្ទាប់ មិនបាន​ទទួលលទ្ធផល​ល្អ​ដូច​ការរំពឹងទុក​ទេ។ ក្រុមការងារ​កំពុងធ្វើការ​ពិនិត្យ និង​កែលម្អ​លើ​ទម្រង់ និង​មាតិកា​របស់​ព្រឹត្តិបត្រ​ព័ត៌មាន​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ទាក់ទាញ​ជាង​មុន។ ដូចគ្នា​ដែរ គេហទំព័រ​គម្រោង​ក៏​មិនបាន​ទទួល​ភាព​ស័ក្តិសិទ្ធិ​ដូច​ការរំពឹងទុក​ដែរ ហើយ​ចំនួន​អ្នក​ចូលទៅ​កាន់​គេហទំព័រ​ស្ថិតក្រោម​ការពិនិត្យ​ឡើងវិញ។ ក្រុមការងារ​គម្រោង​មាន​គោលបំណងដើម្បី​ពង្រឹង និង​កែលម្អ​មធ្យោបាយ​ទំនាក់ទំនង​ផ្សព្វផ្សាយ​នាពេលខាងមុខ​ ហើយ​ក្រុមការងារ​ក៏​នឹង​ថ្លែងអំណរ​គុណ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​ផ្តល់​ជា​មតិ​ទាំងឡាយ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​លើ​ការកែលម្អ​នេះ។ សម្រាប់ព័ត៌មានលម្អិតសូមចូលមើលឯកសារខាងក្រោម៖ Insights into FMIS​ implementation for FMIS Stakeholders ឬចូលទៅកាន់ទំព័រខាងក្រោម៖ https://fmis.mef.gov.kh/documents-and-publications/other-documents/

ព័ត៌មានលម្អិត