+855 23 43 00 63

1

Sep, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០៣ – ខែ សីហា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ការកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS” រចនាសម្ព័ន្ធមាតិកាគណនីនៃប្លង់គណនេយ្យ (CoA) ថ្មីនៃគម្រោង FMIS សិក្ខាសាលាលើកទី២ ស្តីអំពីការរៀបចំនីតិវិធី   អនុវត្តការងារអនាគត ការដាក់ជូនឯកសាររៀបចំនីតិវិធីអនុវត្តការងារអនាគតដល់នាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យ វិសាលភាពនិងផលប្រយោជន៍នៃគម្រោង FMIS ដំណើររឿងជោគជ័យ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៣ – ខែ សីហា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖ https://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

26

Aug, 2014

ប្រកាស​ព័ត៌មាន លេខ ០០៥ (ខែ កក្កដា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 មកដល់ពេលនេះ ការអនុវត្តប្រព័ន្ធ FMIS បានឆ្លងចូលដល់ដំណាក់កាលទី៣ហើយ ដែលជាដំណាក់កាលស្ថាបនាប្រព័ន្ធ។ ក្រុមការងារទាំងអស់របស់គម្រោងកំពុងធ្វើការយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឲ្យការងារសម្រេចបានតាមផែនការសកម្មភាព។ បន្ទាប់ពីទទួលបាននូវការកំណត់ទិសដៅពីថ្នាក់ដឹកនាំលើការរៀបចំនីតិវិធីអនុវត្តការងារអនាគតកាលពីខែមិថុនា ពេលនេះក្រុមការងារបានរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រេចបានប្រមាណជា៩០%នៃការងារសរុបដែលជាការងារសំខាន់សម្រាប់ជាធាតុចូលក្នុងការស្ថាបនាប្រព័ន្ធ FMIS។ ទីប្រឹក្សាគម្រោងរួមជាមួយ   ក្រុមការងារនីតិវិធីអនុវត្តការងារ កំពុងពិភាក្សារួមគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ   នីតិវិធីអនុវត្តការងារអនាគតជាមួយអគ្គ-នាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ  ដែលការងារនេះគ្រោងនឹងបញ្ចប់ក្នុងខែសីហា។ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់បានរៀបចំត្រឹមតែតាមមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដូចនេះមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំ End-To-End To-Be Business Process បន្ថែមលើពីអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើ។ ការងារនេះបានបញ្ចប់ប្រហែល៨០%ហើយនាពេលនេះ ហើយក្រុមការងារក៍កំពុងរៀបចំការវាយតម្លៃលើផលប៉ះពាល់នៅពេលអនុវត្តប្រព័ន្ធ FMIS ជាបណ្តើរៗផងដែរ។ បន្ទាប់ពីសម្រេចនូវលទ្ធផលសរុបរួមមួយ ក្រុមការងារនឹងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានពិនិត្យ និងកែសម្រួលជាមួយទីប្រឹក្សាគម្រោង លើឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) ជាថ្មីម្តងទៀត និងពិនិត្យឯកសារព្រាងស្តីពី    “ការវិភាគអំពីអ្នកពាក់ព័ន្ធ (Stakeholder Analysis) ដែលឯកសានេះ គឺជាមូលដ្ឋានចម្បងក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងអ្នកពាក់ព័ន្ធក្នុងពេលអនុវត្តការគ្រប់គ្រងការផ្លាស់ប្តូរ ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅតាមការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅនេះ ប្រធានក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំនូវកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការទំនាក់ទំនងផ្សព្វផ្សាយ និងការងារបន្ត ជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញឲ្យការងារគ្រប់គ្រងការផ្លាស់ប្តូរមានសន្ទុះជាងមុន ក្នុងគោលបំណងកៀរគរអ្នកពាក់ព័ន្ធឲ្យចូលរួម និងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងការផ្លាស់ប្តូរនៃការអនុវត្តគម្រោង FMIS។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធ FMIS និងពង្រឹងការទំនាក់ទំនងផ្សព្វផ្សាយដល់ថ្នាក់ខេត្ត ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរគ្រោងនឹងចុះជួបទូទាំង ២៥ រតនាគាររាជធានី-ខេត្ត នាពេលខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ។ ជំហានដំបូង ក្រុមការងារនឹង     ចាប់ផ្តើមសាកល្បងចុះទៅកាន់រតនាគារខេត្តចំនួនពីរនៅចុងខែសីហា និងដើមខែកញ្ញា។ ដោយឡែកការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលបញ្ចប់បានប្រមាណ៧០%ទៅ ៨០% ហើយ។ ជាមួយគ្នាដែរ ក្រុមការងាររួមបាននាំចូលនូវសម្ភារៈ និងឧបករណ៍ជាដំណាក់កាលទី២ រួចរាល់ហើយ និងកំពុងបន្តសហការគ្នារៀបចំឯកសារសម្រាប់នាំចូលដំណាក់កាលទី ៣ ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ក្រុមហេដ្ឋារចនាសម្ព័ន្ធគម្រោងបានកំពុងសិក្សាលើប្លង់សម្រាប់តម្លើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត

20

Aug, 2014

សេចក្ដី​ជូនដំណឹង​ស្ដីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា ចំនួន ៦នាក់

ដោយ៖: | Tags: | មតិយោបល់: 0

KINGDOM OF CAMBODIA Ministry of Economy and Finance Public Financial Management Modernization Project Grant No. TF015434 Request for Expression of Interest 6 ICT Technicians (Local Consultants) This Request for Expression of Interest follows the General Procurement Notice for the Public Financial Management Modernization Projectthat appeared in United Nations Development Business, issue 690 dated 16 November 2006. The Royal Government of Cambodia (RGC) through the Ministry of Economy and Finance (MEF) has received a Trust Fund Grant No. TF015434 from multi-donor towards the costs of the Public Financial Management Modernization (PFMMP). […]

ព័ត៌មានលម្អិត

25

Jul, 2014

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត

ដោយ៖: | Tags: | មតិយោបល់: 0

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ដែល​មកពី​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទីប្រឹក្សា ២រូប​ដែល​ធ្វើការងារ​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ សិក្ខាសាលា​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​ជា​លើកចុងក្រោយ​នៃ​មុខងារ​នីមួយៗការផ្គូផ្គង​រវាង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន និង​អនាគត លំហូរ​នៃ​នីតិវិធី​អនុវត្ត​ការងារ​អនាគត ការវិភាគ​លើ​ចន្លោះ​ខ្វះខាត (Fit-Gap Analysis) និង​វិសាលភាព​នៃ​ការកែតម្រូវ​ទៅតាម​អ្វីដែល​អ្នកប្រើប្រាស់​ប្រព័ន្ធ​ចង់បាន ជូន​ដល់​ក្រុមការងារ FMWG ដែល​ពាក់ព័ន្ធ​ទាំងអស់ ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​កែសម្រួល​ផ្សេងៗ។ ក្រុមការងារ​ជំនាញ​ផែ្នក​នីតិវិធី​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​មុខងារ​នីមួយៗ ដោយ​ក្នុងនោះ​លោក  Manas K.Mohapatra បានបង្ហាញ​ពីមុខ​ងារ​សៀវភៅធំ និង​វិភា​ជន៏​ថវិកា អ្នកនាង Siew Lin Koay បង្ហាញ​ពីមុខ​ងារ​គ្រប់គ្រង​សាច់ប្រាក់ និង​គណនី​ត្រូវ​ទារ និង​លោក Pradeep Kumar Vaila ​បង្ហាញ​ពីមុខ​ងារ​បញ្ជាទិញ និង​គណនី​ត្រូវ​សង។ ជាមួយគ្នា​ដែរ សិក្ខាសាលា​នេះ​បានផ្តល់​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សួរ​ជា​សំណួរ ពិភាក្សា និង​ផ្តល់​ជាមតិយោបល់​ផ្សេងៗទៅលើ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​នៃ​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS និង​លើ​រាល់​ឯកសារ​ដែល​បានផ្តល់​ជូន​ដល់​សិក្ខាកាម​មុនពេល​បើក​សិក្ខាសាលា​នេះ។ ការយល់ដឹង​គ្រប់ជ្រុងជ្រោយ និង​ការផ្តល់​មតិ​ឆ្លើយតប និង​យោបល់​ទាំងឡាយ​របស់​សិក្ខាកាម​គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​បំផុត​សម្រាប់​ដំណាក់កាល​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ដាក់ចូល​ក្នុង​ប្រព័ន្ធ FMIS។ រាល់​មតិយោបល់​ដែល​ទទួលបាន​ក្នុងពេល និង​ក្រោយពេល​ធើ្វ​សិក្ខាសាលា​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​ការរៀបចំ​ចងក្រង​ឯកសារ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-be materials)ដែលជា​ជំហាន​ចាំបាច់​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិនិត្យ ពិ​ភា​គ្សា និង​សម្រេច ដើម្បី​ឈានទៅរក​ការរៀបចំ​ការវាយតម្លៃ​លើ​ផលប៉ះពាល់ និង រៀបចំផែនការ​កសាង​សមត្ថភាព​ដល់​មន្រ្តី​ដែល​នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS។ សិក្ខាសាលា​នេះ​បានបញ្ចប់​ទៅដោយ​រលូន ដោយ​អ្នកចូលរួម​ទាំងអស់​យល់ដឹង​អំពី​គោលបំណង​នៃ​សិក្ខាសាលា ហើយ​មន្រ្តី​ដែល​ពាក់ព័ន្ធ​សន្យាថា​នឹង​បន្ត​ពិនិត្យឡើងវិញ​បន្ថែមទៀត​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​សម្រាប់​ការកែសម្រួល​នានា​ឱ្យបាន​ឆាប់រហ័ស​តាមកាល​កំណត់​ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានគ្រោង​ទុក។ ទាញយកឯកសារ៖ ឯកសារសិក្ខាសាលាលើកទី២ស្តីអំពីនីតិវិធីអនុវត្ដការងារអនាគត

ព័ត៌មានលម្អិត

18

Jul, 2014

បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីអំពី Oracle Database 11g Administration ដែល​ធ្វើឡើង​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ០៧ ដល់ ១១ ខែកក្កដា ឆ្នាំ២០១៤ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីពី Oracle Database 11g Administration ត្រូវបានធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ICT នៃ​គម្រោង FMIS។  នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​ប្រាំ​រូប ដែល​មកពី​អគ្គនាយកដ្ឋាន​រតនាគារជាតិ (GDNT) នាយកដ្ឋាន​ព័ត៌មានវិទ្យា (ITD) និង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (EFI) ។ វគ្គ​បណ្តុះបណ្តាល​ធ្វើឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​អំពី Oracle Database 11g Administration។ ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ សិក្ខាកាម​បានទទួល​ការណែនាំ​និង​បង្ហាញ​អំពី​វិធី​តំឡើង​ប្រ​ពន្ធ័  Oracle Grid Infrastructure, វិធី​តំឡើង​និង​ការកំណត់ Oracle Database 11g, Oracle Net services, វិធី​តាមដាន និង​គ្រប់គ្រង ការ​ត្រលប់​ទៅរក​ទិន្នន័យ​មុន, គ្រប់គ្រង​រចនាសម្ព័ន្ធ​រក្សាទុក​ទិន្នន័យ, បង្កើត​និង​ត្រួតពិនិត្យ​អ្នកប្រើប្រាស់ (User Accounts), អនុវត្ត​ការថត​ចម្លង​ទុក​ទិន្នន័យ​និង​ការដាក់​បញ្ជូល​ទិន្នន័យ​យកមកប្រើ​ប្រាស់​ឡើងវិញ, គ្រប់គ្រង Data Concurrency, ត្រួតពិនិត្យ​ដំណើរការ​និង​បង្ហាញ​ពី Oracle Database Architecture។ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជាមួយនឹង​លទ្ធផល​ល្អ សិក្ខាកាម​ទាំងអស់​ទទួលបាន​នូវ​វិញ្ញាបនបត្របញ្ជាក់​ការសិក្សា​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ អូរាខ​ល (Oracle University)។ សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​វគ្គប​ណ្តុះ​បណ្តាល​លើក​ទីពីរ​លើ​ផ្នែក​បច្ចេកទេស​សម្រាប់​គម្រោង FMIS (លើកទីមួយ​បាន​បណ្តុះបណ្តាល​ស្តីអំពី Oracle Solaris 11 System Administration) ដែល​បានផ្តល់​ជូន​នូវ​ចំំ​ណេះ​ដឹង និង​ជំនាញ​អំពី ប្រព័ន្ធ​ប្រតិបត្តិការ Oracle Solaris ដល់​ក្រុមការងារ​បច្ចេកទេស ICT ។

ព័ត៌មានលម្អិត