
8
May, 2014
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤
ហេតុអ្វីបានជាខ្ញុំត្រូវអាននូវព្រឹត្តិបត្រព័ត៌មាននេះ?
ជាចុងក្រោយ គម្រោង FMIS របស់យើងបានចាប់ផ្តើមអនុវត្ត បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ។ គម្រោង FMIS ជាផ្នែកដ៏សំខាន់មួយនៃ PFMRP ដែលមានចក្ខុវិស័យជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរគឺចាំបាច់សម្រាប់ការកែទម្រង់នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។ ប្រព័ន្ធ FMIS នឹងនាំឱ្យមានការផ្លាស់ប្តូរនូវរបៀបធ្វើការងារ នីតិវិធីអនុវត្តការងារ ទម្លាប់ និងផ្នែកផ្សេងៗទៀតរបស់មន្រ្តីពាក់ព័ន្ធ ។ ក្នុងនាមយើងជាមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរ នោះ នឹងក្លាយជាអ្នកដែលត្រូវផ្លាស់ប្តូរ ហើយក៏ត្រូវជួយឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពផងដែរ ។
ដើម្បីជួយឱ្យមន្រ្តីពាក់ព័ន្ធទទួលបាននូវព័ត៌មាន និងកម្រិតយល់ដឹងដូចគ្នាទៅនឹងក្រុមការងារគម្រោង ព្រមទាំងដើម្បីត្រៀមខ្លួនជាមុនសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ ព្រឹត្តិបត្រព័ត៌មានប្រចាំខែនឹងចេញផ្សាយនូវព័ត៌មាន និង សកម្មភាពចុងក្រោយដែលកំពុងអនុវត្ត ដើម្បីផ្ញើជូនដល់មន្រ្តីពាក់ព័ន្ធ ។
យើងរង់ចាំទទួលនូវរាល់យោបល់ និងមតិឆ្លើយតបរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការកែលម្អព្រឹត្តិបត្រព័ត៌មាននេះឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពជិតស្និទ្ធ ។ យើងក៏សង្ឃឹមផងដែរថា អ្នកនឹងក្លាយជាមន្រ្តីដែលមានសមត្ថភាពជួយជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសកម្ម ហើយនឹងជួយផ្សព្វផ្សាយ និងចែកចាយព្រឹត្តិបត្រព័ត៌មាននេះបន្តទៅកាន់មន្រ្តីពាក់ព័ន្ធដទៃទៀត។
ទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤៖