
27
Jun, 2018
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៥ — ខែមិថុនាឆ្នាំ២០១៨
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងបន្តការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីសម្រេចតាមផែនការដែលបានកំណត់ ។ ជាក់ស្តែង នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៨ នេះ ក្រុមការងារ សម្រេចបាននូវការបញ្ចប់ការចុះសិក្សានីតិវិធីអនុវត្តការងារ និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥, បានបញ្ចប់វគ្គបណ្តុះបណ្តាលពីប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ឆ្នើម នៅក្រសួង-ស្ថាប័នចំនួន១០ និងបញ្ចប់ការចុះគាំទ្រដល់ការដ្ឋានអ្នកប្រើប្រាស់ផ្ទាល់នៅក្រសួង-ស្ថាប័នចំនួន១០ និងអាណាប័កផ្ទេរសិទ្ធចំនួន១០ សរុបអ្នកប្រើប្រាស់ប្រមាណជា ២៨២ រូប ព្រមទាំងសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត ។
សម្រាប់ព្រឹត្តិបត្រព័ត៌មានក្នុងត្រីមាសទី២ ឆ្នាំ២០១៨ នេះ នឹងបង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារសម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកា៖
- បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ និងការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់នៃឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៩
- សមិទ្ធផលប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០១៨
- ការបណ្តុះបណ្តាលមន្ត្រីបង្គោលមកពីក្រសួង-ស្ថាប័នទាំង១០
- ទម្រង់នៃការស្នើសុំផ្សេងៗមកក្រុមការងារគ្រប់គ្រងគម្រោង FMIS
- ការចុះគាំទ្រ ជួសជុលថែទាំឧបករណ៍នៅរតនាគាររាជធានី-ខេត្ត
- រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT)
- កម្មវិធីចំណាត់ថ្នាក់ថវិកា និងមាតិកាគណនីនៃប្លង់គណនេយ្យ
- នាវាកម្ពុជាទៅមុខមិនបកក្រោយ
- សមិទ្ធផលនិងគម្រោងការងាររបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ឆ្នាំ២០១៨
- IPSAS: ការអនុវត្ត ភាពជោគជ័យ និងការប្រឈម
- សំណួរ និងចម្លើយ ។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៥ — ខែមិថុនាឆ្នាំ២០១៨ បានពីទីនេះ៖
https://fmis.mef.gov.kh/contents/uploads/2018/06/Newsletter-15.41website3.pdf