
1
Mar, 2019
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៧_ខែមីនា ឆ្នាំ២០១៩
ព្រឹត្តិបត្រព័ត៌មានក្នុងត្រីមាសទី១ ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មាននៅក្នុងត្រីមាសទី១នេះមាន៖
- កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រីមាសទី៣ ឆ្នាំ២០១៨
- កិច្ចប្រជុំបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តនៅឆ្នាំ២០១៩
- លទ្ធផលនៃវិបស្សនារបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងនៅខេត្តកំពត
- ក្រុមការងារគ្រប់គ្រងគម្រោង FMIS ធ្វើទស្សនកិច្ចសិក្សានៅនាយកដ្ឋានថវិកានៃសហរដ្ឋអាមេរិក
- ការគាំទ្រទៅដល់ក្រសួង-ស្ថាប័ន ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅឆ្នាំ២០១៨
- ផែនការសកម្មភាពរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលត្រូវអនុវត្តឆ្នាំ២០១៩
- ប្រទេសចំនួន៣ក្នុងចំណោមប្រទេសជាច្រើនដែលបានឆ្លងកាត់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- និងមាតិកាសំខាន់ៗ ច្រើនទៀត….។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៧ នៅទីនេះ https://fmis.mef.gov.kh/contents/uploads/2019/03/Newsletter-017verson10print.pdf