+855 23 43 00 63

5

Dec, 2017

អបអរសាទរអ្នកដែលបានឆ្លើយសំណួរត្រឹមត្រូវនៅក្នុងព្រឹត្តិបត្រព័ត៍មានលេខ ០១១!

ដោយ៖: | Tags: | មតិយោបល់: 0

លោក ទុំ សុខជា អនុប្រធានការិយាល័យថវិកានៃ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី គឺជាបេក្ខជនដែលបានឈ្នះក្នុងការឆ្លើយនូវសំនួរនៅក្នុងព្រឹត្តិបត្រលេខ ០១១ ដែលចេញផ្សាយកាលពីខែ មេសា ឆ្នាំ ២០១៧កន្លងទៅ។

សំណួរ និងចម្លើយសម្រាប់ព្រឹត្តិបត្រលេខ ០១១ ដែលចេញផ្សាយកាលពីខែ មេសា ឆ្នាំ ២០១៧ គី៖

១. ចូលរៀបរាប់អំពីស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងស្ថាប័នដែលនឹងចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងឆ្នាំ ២០១៧។

ចម្លើយ៖ ស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS មានៈ ១.អគ្គនាយកដ្ឋានរតនាគារជាតិ ២.អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល ៣.អគ្គនាយកដ្ឋានថវិកា ៤.អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ៥.អគ្គាធិការដ្ឋាន ៦.អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៧.អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ៨ និង រតនាគាររាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នដែលនឹងចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងឆ្នាំ២០១៧ មានដូចជា៖

១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២. ក្រសួងអប់រំ យុវជន និងកីឡា

៣. ក្រសួងសុខាភិបាល

៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៥. ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងកិច្ចការនារី ៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៨. ក្រសួងមុខងារសាធារណៈ ៩. ក្រសួងបរិស្ថាន ១០. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

២. តើការអនុវត្តការងារតាមប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូរ អ្វីខ្លះ?

ចម្លើយ៖  ការអនុវត្តការងារតាមប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូរដូចជា៖ ការតាមដានអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព រហ័សនឹងច្បាស់លាស់ជាងមុន ទាំងថវិកាថ្នាក់ក្រសួង ,ថ្នាក់មន្ទីរជំនាញរាជធានីខេត្ត និង អង្គភាពថ្នាក់ក្រោមជាតិ ដែលទទួលបាននូវទិន្នន័យរបាយការណ៍ និងទិន្នន័យថវិកាបានដោយ ខ្លួនឯង និងទាន់ពេលវេលា ។

– មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធីដោយប្រើប្រាស់ចំណាត់ថ្នាក់កម្មវិធីដែលមានស្រាប់នៅក្នុងប្រព័ន្ធ FMIS

-មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកា សម្រាប់ថវិកា ថ្នាក់ក្រសួង,ថ្នាក់មន្ទីររាជធានីខេត្ត,នឹងអង្គភាពថ្នាក់ក្រោមជាតិបានដោយខ្លួនឯង ច្បាស់លាស់ជាក់លាក់ និងទាន់ពេលវេលា

– កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ឯកសារទៅតាមដំណាក់កាលនីមួយៗ និងកាត់បន្ថយការប្រើប្រាស់ធនធានមនុស្សច្រើន

– កាត់បន្ថយការចំណាយលើសម្ភារៈការិយាល័យ ដូចជាក្រដាស់រ៉ាម .សឺមី ផ្សេងៗទៀត

– ងាយស្រួលនឹងកាត់បន្ថយការរៀបចំធ្វើរបាយការណ៍ ខែ.ត្រីមាស.ឆមាស.ឆ្នាំ ដោយប្រព័ន្ធចុះតាមដានទិន្នន័យជាស្វ័យប្រវត្តនៅពេលដែលយើងចុះតាមដានឥណទានតែមួយលើកដំបូង

– នឹងពាក់ព័ន្ធអង្គភាពដែលមានភារកិច្ចត្រួតពិនិត្យសំណើរសុំនិយ័តភាពផ្លាស់ប្តូរផ្ទេរឥណទានពីចង្កោមសកម្មភាពមួយទៅចង្កោមសកម្មភាពមួយផ្សេងទៀត ដែលអាចមានលទ្ធភាពពិនិត្យផ្ទៀងផ្ទាត់តាមដានឥណទាននេះដោយប្រព័ន្ធ ៕