
25
Feb, 2020
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០២១_ខែមករា ឆ្នាំ២០២០
ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០២១ ខែមករា ឆ្នាំ២០២០ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០២១ នេះមាន៖
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងប្រើប្រាស់ប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) ទាំងស្រុងដើម្បីធ្វើការទូទាត់បៀវត្សជូនមន្ត្រីចាប់ពីឆ្នាំ២០២០
- ការត្រួតពិនិត្យលើលទ្ធផល វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគម្រោង អេហ្វអឹមអាយអេស (FMIS) សម្រាប់ឆ្នាំ ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០២០
- លទ្ធផលសង្ខេប និងផែនការសម្រាប់ឆ្នាំ ២០២០
- ការចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបនៃការប្រើប្រាស់មុខងារប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) នៅតាមក្រសួង-ស្ថាប័ន
- វឌ្ឍនភាពនៃមុខងាររបស់ប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS)
- សមិទ្ធផលសំខាន់ៗសម្រាប់ឆ្នាំ ២០១៩ របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង អេហ្វអឹមអាយអេស (FMIS)
- ភាពជោគជ័យនៃការធ្វើសន្ធានកម្មរបស់ប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) ជាមួយនឹងប្រព័ន្ធ NRMIS
- សំណួរ និង ចម្លើយ ។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០២១ នៅទីនេះ https://fmis.mef.gov.kh/contents/uploads/2020/02/Newsletter021.pdf