
20
Apr, 2020
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០២២_ខែមីនា ឆ្នាំ២០២០
ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០២២ ខែមីនា ឆ្នាំ២០២០ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០២២ នេះមាន៖
- កម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៣”
- វឌ្ឍនភាព នីតិវិធីអនុវត្តការងារតម្រង់ទិសថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
- សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធ FMIS”
- ការដាក់ឱ្យអនុវត្តផែនការសកម្មភាពសម្រាប់ការរៀបចំនិងការអភិវឌ្ឍមុខងារលទ្ធកម្មក្នុងប្រព័ន្ធ FMIS
- បច្ចុប្បន្នភាពក្នុងការកត់ត្រា និងអនុម័តប្រតិបត្តិការនៅក្នុងមុខងារវិភាជន៍ថវិកា នៃប្រព័ន្ធ FMIS
- អត្ថប្រយោជន៍នៃការប្រើប្រាស់របាយការណ៍ចំណាយថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច កម្មវិធី និងរដ្ឋបាល
- ផែនការសកម្មភាពរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ឆ្នាំ ២០២០
- ទំព័រសំណួរ និងចម្លើយ។លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០២២ នៅទីនេះ https://fmis.mef.gov.kh/contents/uploads/2020/04/NewsletterFMISIssue-022-min.pdf