
28
May, 2019
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៨_ខែឧសភា ឆ្នាំ២០១៩
ព្រឹត្តិបត្រព័ត៌មានក្នុងត្រីមាសទី ២ ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មាននៅក្នុងត្រីមាសទី ២ នេះមាន៖
- ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង ១៧
- ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS និង ការសិក្សានីតិវិធីអនុវត្តការងារ និង ទីតាំងសម្រាប់ដំឡើងឧបករណ៍បច្ចេកវិទ្យាជូន ក្រសួង-ស្ថាប័នទាំង ១៧
- ការចុះគាំទ្រអ្នកប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥
- ការចុះដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ
- វឌ្ឍនភាពនៃការទូទាត់ចំណាយដោយប្រើប្រាស់ប្រព័ន្ធ FMIS
- ការសន្សំថវិកាជូនជាតិប្រមាណ ១.៥ ប៊ីលានដុល្លារអាមេរិក តាមរយៈការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវរបស់ប្រទេសរុស្សី
- ប្រព័ន្ធ FMIS និងបដិវត្តន៍ឧស្សាហកម្ម ៤.០
- និងមាតិកាសំខាន់ៗ ច្រើនទៀត….។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៧ នៅទីនេះ https://fmis.mef.gov.kh/contents/uploads/2019/05/Newsletter-018website.pdf