
12
Sep, 2022
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០31_ខែសីហា ឆ្នាំ២០២២
រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០៣១ ខែសីហា ឆ្នាំ២០២២ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០៣១ នេះមាន៖
- ការប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ ជាផ្លូវការ នៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ។
- សម្រង់ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ។
- លទ្ធផលនៃការងនុវត្តគម្រោង FMIS គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ ២០២២ ។
- ការត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់គ្រឹះស្ថានសាធារណៈរដ្ឋបាល ។
- ផែនការដាក់ឱ្យអនុវត្តផ្លូវការ នីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ។
- ចំណុចគួរយល់ដឹងដើម្បីក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ពេញសិទ្ធិ ។
- សង្ខេបមុខងារក្នុងប្រព័ន្ធ FMIS ។
- សំណួរ និងចម្លើយ ។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣១នៅទីនេះ ៖
https://fmis.mef.gov.kh/contents/uploads/2022/09/Newsletter031-03.pdf