
21
Jul, 2020
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០២៣_ខែកក្កដា ឆ្នាំ២០២០
ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០២៣ ខែកក្កដា ឆ្នាំ២០២០ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០២៣ នេះមាន៖
១. អនុសាសន៍ណែនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការអនុវត្តប្រព័ន្ធ FMIS
២. លទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមប្រព័ន្ធ FMIS
៣. ការដាក់ឱ្យអនុវត្តផែនការសកម្មភាពសម្រាប់ការរៀបចំ និងការអភិវឌ្ឍមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS
៤. វឌ្ឍនភាពនៃការអភិវឌ្ឍមុខងារលទ្ធកម្មពេញលេញនៅក្នុងប្រព័ន្ធ FMIS
៥. វគ្គបណ្តុះបណ្តាលបំប៉ន តាមប្រព័ន្ធអេឡិចត្រូនិក ស្តីពី “គន្លឹះសំខាន់ៗថ្មីនៃការប្រើប្រាស់ប្រព័ន្ធ FMIS”
៦. តួនាទីដែលមិនអាចខ្វះបាន របស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ ១៩ នៅកម្ពុជា
៧. សំណួរ និងចម្លើយ ។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០២៣ នៅទីនេះ ៖ https://fmis.mef.gov.kh/contents/uploads/2020/07/Newsletter023final_compressed.pdf