
13
Jun, 2023
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៤ ខែមិថុនា ឆ្នាំ២០២៣
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបង្ហាញពីវឌ្ឍនភាពរបស់គម្រោង FMIS Cambodia ក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងទៅនឹងបច្ចេកវិទ្យា ដែលមាតិការួមមាន៖
១. សិក្ខាសាលាអន្តរជាតិស្តីពីការតម្រឹមនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង និង ការគ្រប់គ្រងការផ្លាស់ប្តូរ,
២. ពិធីប្រកាសពង្រឹកការប្រើប្រាស់មុខងាររបស់ FMIS ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ការប្រើប្រាស់ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន៥,
៣. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកាជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៦បន្ថែម,
៤. សកម្មភាពត្រៀមរៀបចំដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី លើមុខសញ្ញាថវិកាចរន្ត សម្រាប់ក្រសួង-ស្ថាប័នចំនួន ៥,
៥.កិច្ចប្រជុំពិភាក្សាលើតម្រូវការសម្រាប់អភិវឌ្ឍមុខងារថ្មី មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ-Asset Management,
៦.វគ្គបណ្តុះបណ្តាលស្តីពីមុខងាររៀបចំផែនការថវិកា,
៧. ការសិក្សា និង ការកំណត់តម្រូវការរបាយការណ៍ស្តង់ដា ដែលអាចប្រើប្រាស់រួមគ្នារវាងបណ្តាអង្គភាពរដ្ឋបាលថវិកាថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ,
៨. ការចុះត្រួតពិនិត្យ ថែទាំឧបករណ៍សម្ភារៈ និង បច្ចេកទេសក្នុងការដំឡើងឧបករណ៍គ្រប់គ្រងបណ្តាញអគ្គិសនី សិក្សាគូសប្លង់ទីតាំងអ្នកប្រើប្រាស់ និង ផ្លាស់ប្តូរឧបករណ៍បណ្តាញតភ្ជាប់,
៩. ទំព័រសំណួរ-ចម្លើយ ។
