+855 23 43 00 63

5

Dec, 2023

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៦ ខែ វិច្ឆិកា ឆ្នាំ២០២៣

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ បានបង្ហាញពីវឌ្ឍនភាពរបស់គម្រោង FMIS ទៅលើការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ វគ្គបណ្តុះបណ្តាល ក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងទៅនឹងបច្ចេកវិទ្យា ដែលមាតិការួមមាន៖

១.ពិធីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS នៅការដ្ឋានថ្មី, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅសេសសល់ និង ពង្រីកសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ
២. ជំនួបពិភាក្សា ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បីកត់ត្រា និង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
៣. ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចលទ្ធផលការងារបាន ៩៥% នៅក្នុងត្រីមាសទី ២ បើធៀបនឹងសូចនាករដែលបានកំណត់
៤. វគ្គបណ្តុះបណ្តាលបំប៉នពង្រឹងសមត្ថភាពបន្ថែម ស្តីពី “គន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ FMIS”
៥. កម្មវិធីផ្សព្វផ្សាយលើការអនុវត្តសេចក្ដីណែនាំ ស្តីពី ស្វ័យប្រវត្តិកម្មទិន្នន័យពីប្រព័ន្ធ PRIS មក FMIS សម្រាប់ក្រសួងស្ថាប័នចំនួន ២២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិចំនួន ២
៦. កិច្ចពិភាក្សា ស្តីពី ការចុះប្រតិបត្តិការដោយផ្ទាល់ ឬ តាមរយៈការបញ្ចូលទិន្នន័យ (Data Conversion) ចូលទៅក្នុងសៀវភៅធំ ជាមួយគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤
៧. កិច្ចប្រជុំដំបូង ស្តីពី ការផ្តល់កិច្ចសហការពាក់ព័ន្ធនឹងការសិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៨. ស្វែងយល់ពីបរិវត្តកម្មឌីជីថល (Digital Transformation) 4.0
៩. ទំព័រសំណួរ និង ចម្លើយ ៕