+855 23 43 00 63

16

Dec, 2021

កិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និង គណៈកម្មការវាយតម្លៃការដេញថ្លៃ បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដាក់ដេញថ្លៃទាំងអស់ ក្រោមការដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញញវត្ថុ និង ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលជាតំណាងរបស់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និង ជាតំណាងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការ និង គ្រប់គ្រងបំណុល និង តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះលើកញ្ចប់លទ្ធកម្ម “ពង្រឹងសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យគម្រោង FMIS” គឺត្រូវបានរៀបចំបន្ទាប់ពីត្រូវបានពន្យារយៈពេល ១៤ ថ្ងៃ កាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក ដែលមានក្រុមហ៊ុនចូលរួមចំនួន ៣ គឺក្រុមហ៊ុន FC Cambodia, ក្រុមហ៊ុន ICE និង ក្រុមហ៊ុន eCam Solution ដោយឡែក មានតែក្រុមហ៊ុន FC Cambodia និង ក្រុមហ៊ុន ICE ដែលបានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ ៕