
2
May, 2018
ការបំពេញបេសកកម្មរបស់ជំនាញការ IMF នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក Mark Silins ជំនាញការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានមកបំពេញបេសកកម្មជាលើកទីបួន នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា ។ ការមកបំពេញបេសកកម្មរបស់លោក Mark គឺមានចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដោយផ្តោតទៅលើការងារសំខាន់់ៗមួយចំនួនរួមមាន៖
-ការធ្វើបច្ចុប្បន្នភាពនៃដំណើរការការអនុវត្តគម្រោង FMIS និងការពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមនានា
-ការគាំទ្រទូទៅដល់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
-បញ្ហាពាក់ព័ន្ធនឹងគណនេយ្យ រួមមាន ការកាត់បន្ថយគណនីចម្លង, ការបិទបញ្ជីគណនេយ្យ, និងមាតិកាគណនីនៃប្លង់គណនេយ្យ
-ការពិភាក្សាលើការសាកល្បងដំណើរការនៃការកាត់តម្រឹមនូវនីតិវិធីអនុវត្តថវិកានៅក្រសួង-ស្ថាប័នគន្លឹះៗ
-រៀបចំចងក្រងឯកសារដំណើរការនៃការកាត់តម្រឹមនីតិវិធីចំណាយនៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ
-និងការស្វែងយល់ពីតម្រូវការនៃរបាយការណ៍គ្រប់គ្រងរបស់ក្រសួងអប់រំ និងក្រសួងកសិកម្ម ។