
17
Jan, 2014
ការប្រជុំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំធំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការប្រជុំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ ព្រមទាំងសមាសភាពចូលរួមពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍មានដូចជា ធនាគារពិភពលោក (World Bank),សហគមន៏អឺរ៉ុប (European Union), ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការប្រជុំនេះផ្តោតទៅលើចំនុចសំខាន់បីមានដូចខាងក្រោមៈ
- លទ្ធផលទទួលបានពីការត្រួតពិនិត្យឡើងវិញនៃការបូកសរុបផែនការសកម្មភាពនៅដំណាក់កាលទី២(CAP2)ដើម្បីបង្កើតការបូកសរុបផែនការសកម្មភាពនៅដំណាក់កាលទី៣ (CAP3)។
- ការត្រួតពិនិត្យឡើងវិញទៅលើយុទ្ធសាស្រ្ត ៣បូក២ (3+2 Strategy) ដែលសកម្មភាពនោះនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៤ សម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង
- ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) និងថវិកាតាមកម្មវិធីសម្រាប់ឆ្នាំ២០១៥។