+855 23 43 00 63

24

Nov, 2023

សមិទ្ធិលទ្ធភាពនៃការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានពីដៃគូក្រៅប្រទេស

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីសម្រេចទិសដៅក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) លើការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានពីដៃគូក្រៅប្រទេស ទៅលើរំហូរនីតិវិធីអនុវត្តការងារ; ការរៀបចំទិន្នន័យមេ និង ការសិក្សាអំពីលក្ខខណ្ឌរបាយការណ៍ក្នុងប្រព័ន្ធ, ក្រុមការងារ FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (GDICDM) ដើម្បីស្វែងរកធាតុចូលបន្ថែម ។

កិច្ចប្រជុំពិភាក្សាខាងលើនេះ បានធ្វើឡើងនៅទីស្តីការក្រសួងរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែ កត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ជាលទ្ធផល, ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល (GDICDM) បានឯកភាពទៅលើចំនុចមួយចំនួនរួមមាន៖

  • Instance Store Data នឹងត្រូវប្រើក្នុង FMIS ប៉ុន្តែមានជាលក្ខណៈ Web Portal
  • ទិន្នន័យមេក្នុងប្រព័ន្ធនឹងយកចេញពី FMIS ប៉ុន្តែត្រូវធ្វើការកំណត់លក្ខខណ្ឌទិន្នន័យឡើងវិញ (Data Resetting ) ដើម្បីប្រើប្រាស់ទិន្នន័យដែលមានស្រាប់ និង បន្ថែមមុខងារ (Function) មួយចំនួនដើម្បីអាចឱ្យអ្នកប្រើប្រាស់ធ្វើការបន្ថែមទិន្នន័យដោយខ្លួនឯង ក្នុងប្រឡោះទិន្នន័យ (​Data Chart Field) ដូចជា៖ Disbursements Category, Components, Contract Number, និង COA Description
  • ការរៀបចំទិន្នន័យមេត្រូវធ្វើឡើងក្នុងប្រព័ន្ធ ដោយត្រូវបែងចែកទិន្នន័យនីមួយៗ ទៅតាមប្រភេទគម្រោង
  • លក្ខខណ្ឌរបាយការណ៍យកទិន្ន័យទាញចេញពីប្រព័ន្ធ និង រៀបចំទម្រង់របាយការណ៍រួម ដោយក្នុងនោះមានការចូលរួមប្រើប្រាស់ពីអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ៕