
5
Feb, 2017
ប្រកាសស្ដីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG)
ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស សម្រេចកែសម្រួលសមាសភាព ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីទទួលភារកិច្ចក្នុងការគ្រប់គ្រង ធានា និងជំរុញវឌ្ឍនភាព និងធ្វើសេចក្ដីសម្រេចចិត្តលើការងារពាក់ព័ន្ធនឹងដំណើរការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទីពីរ។
លើសពីនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រសិទ្ធនាមថាជា “ប្រព័ន្ធអេហ្វអឹមអាយអេស” និងមាននិមិត្តសញ្ញាដូចខាងក្រោម៖

ទាញយក៖ ប្រកាសស្ដីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ