+855 23 43 00 63

5

Feb, 2017

ប្រកាសស្ដីពីការបង្កើតលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស សម្រេចបង្កើតសមាសភាព លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីដើរតួជាសេនាធិការ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភារកិច្ចក្នុងការធានាឱ្យបាននូវការអនុវត្តគម្រោងតាមសកម្មភាពការងារមានចែងនៅក្នុងផែនការសកម្មភាពអនុវត្តគម្រោង និងរាយការណ៍ជាប្រចាំ ឬក្នុងករណីចាំបាច់បន្ទាន់ ជូនក្រុមការងារគ្រប់គ្រងគម្រោងអំពីវឌ្ឍនភាព សមិទ្ធផលតាមគោលដៅ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង FMIS ។

ទាញយក៖ ប្រកាសស្ដីពីបង្កើតលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ