+855 23 43 00 63

6

Apr, 2021

ប្រកាសព័ត៌មានស្តីពីការបើកឯកសារដេញថ្លៃជាសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ ដោយស្របតាមនីតិវិធី​លទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និង គណៈកម្មការវាយតម្លៃការដេញថ្លៃ បានរៀបចំកិច្ចប្រជុំ​បើកឯកសារដេញថ្លៃជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដាក់ដេញថ្លៃទាំងអស់ ក្រោមការដឹកនាំដោយ ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងជា អនុប្រធានគគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ , តំណាងអគ្គាធិការដ្ឋាន និង តំណាងក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះមានចំនួនពីរគឺ កញ្ចប់លទ្ធកម្ម “ឧបករណ៍សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS” និង កញ្ចប់លទ្ធកម្ម “ឧបករណ៍តភ្ជាប់បណ្តាញប្រព័ន្ធ FMIS” ដែលបានប្រើប្រាស់វិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក ។ ក្នុងនោះ កញ្ចប់លទ្ធកម្មទី ២ “ឧបករណ៍សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS” មានក្រុមហ៊ុនក្នុងស្រុកចំនួន ៦ ដែលបានដាក់ស្នើចូលរួមដេញថ្លៃ ដោយឡែកកញ្ចប់លទ្ធកម្មទី៣ “ឧបករណ៍តភ្ជាប់បណ្តាញប្រព័ន្ធ FMIS” មានការចូលរួមដាក់ដេញថ្លៃពីក្រុមហ៊ុនក្នុងស្រុកចំនួន ៣ ផងដែរ ។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍មិនមានការថមថយ ដែលតម្រូវមិនឱ្យមានការជួបជុំដែលមនុស្សច្រើន ដូច្នេះការបើកឯកសារដេញថ្លៃជាសាធារណៈនាពេលនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រាស់កម្មវិធី Zoom ដោយមានការថតវីដេអូពីសកម្មភាពតាំងពីការទទួលយកឯកសារដេញថ្លៃពីក្រុមហ៊ុនផ្គត់ផ្គង់, ការរៀបចំសំលាប់មេរោគលើឯកសារដេញថ្លៃ និង ការបើកឯកសារដេញថ្លៃ ដើម្បីបង្ហាញពីតម្លាភាពក្នុងការបើកឯកសារដេញថ្លៃជូនអ្នកពាក់ព័ន្ធទាំងអស់ ។ សូមបញ្ជាក់ថានៅក្នុងដំណើរការបើកឯកសារដេញថ្លៃទាំងពីរកញ្ចប់នេះ ពុំមានក្រុមហ៊ុន និង អ្នកចូលរួមណាមួយមានសំណួរ, យោបល់ និង ការតវ៉ាអ្វីឡើយ ៕

ទាញយកសេចក្តីប្រកាសព័ត៌មានជា PDF៖