+855 23 43 00 63

គោលការណ៍ និង លក្ខខណ្ឌឯកជនភាព

ការជូនដំណឹងអំពីគោលការណ៍ និង លក្ខខណ្ឌឯកជនភាពនេះ សម្រាប់ការអនុវត្តពាក់ព័ន្ធនៅក្នុងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ការផ្តល់សេវាកម្មក្នុងនាម​ជា FMIS) (ដែលតទៅនេះហៅថា “យើង” “ពួកយើង” ឬ “របស់យើង“) ពិពណ៌នាអំពីដំណើរការ និង ហេតុផលដែលពួកយើងធ្វើការប្រមូល, រក្សា, ប្រើប្រាស់ និង/ឬ ចែករំលែក (“ដំណើរការ”) ព័ត៌មានរបស់លោកអ្នក នៅពេលដែលលោកអ្នកបានប្រើសេវាកម្មរបស់យើង (“សេវាកម្ម“) ក្នុងនោះរួមមានដូចជានៅពេលដែលលោកអ្នក:

  • ទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើង ឈ្មោះថា កម្មវិធីកញ្ចក់ថវិកា (Budget Mirror) ឬកម្មវិធីផ្សេងទៀតដែលភ្ជាប់ទៅការជូនដំណឹងគោលការណ៍ និង លក្ខខណ្ឌឯកជនភាពនេះ ។
  • ចូលរួមជាមួយយើងតាមរយៈមធ្យោបាយពាក់ព័ន្ធផ្សេងៗទៀត រួមទាំងការផ្សព្វផ្សាយ ឬ ព្រឹត្តិការណ៍ផ្សេងៗទៀត ។

ករណីមានសំណួរ ឬ កង្វល់ ? ការអានការជូនដំណឹងអំពីគោលការណ៍ និង លក្ខខណ្ឌឯកជនភាពនេះ នឹងជួយលោកអ្នកឱ្យស្វែងយល់ពីសិទ្ធិឯកជនភាព និងជម្រើសរបស់អ្នក។ ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយនឹងគោលការណ៍ និងការអនុវត្តរបស់យើងនោះទេ លោកអ្នកមានជម្រើសមិនប្រើប្រាស់នូវសេវាកម្មរបស់យើង ។ ប្រសិនបើលោក​អ្នកនៅតែមានចម្ងល់ ឬកង្វល់ សូមទាក់ទងមកក្រុមការងារយើងខ្ញុំតាមរយៈអ៊ីម៉ែល៖ sec@fmis.gov.kh

សេចក្តីសង្ខេបលើចំណុចសំខាន់ៗ

សេចក្តីសង្ខេបនេះផ្តល់នូវចំណុចសំខាន់ៗពីការជូនដំណឹងអំពីគោលការណ៍ និង លក្ខខណ្ឌឯកជនភាពរបស់យើង ប៉ុន្តែលោកអ្នកអាចស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីប្រធានបទនៃគោលការណ៍ និង លក្ខខណ្ឌទាំងនេះដោយចុចលើតំណភ្ជាប់ខាងក្រោមចំណុចគន្លឹះនីមួយៗ ឬដោយប្រើតារាងមាតិកានៃគោលការណ៍ និង លក្ខខណ្ឌរបស់យើងដូចខាងក្រោម ដើម្បីស្វែងរកផ្នែកដែលអ្នកកំពុងស្វែងរក ។

តើយើងនឹងដំណើរការលើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកអ្វីខ្លះ? នៅពេលលោកអ្នកចូលមើល ប្រើប្រាស់ ឬស្វែងរកសេវាកម្មរបស់យើង យើងអាចដំណើរការស្វែងរកព័ត៌មានផ្ទាល់ខ្លួន អាស្រ័យលើរបៀបដែលលោកអ្នកធ្វើអន្តរកម្មជាមួយយើង និងសេវាកម្មរបស់យើង ដែលជាជម្រើសផ្ទាល់របស់លោកអ្នក ក៏ដូចជាលើផលិតផល សេវាកម្ម និង មុខងារដែលលោកអ្នកប្រើប្រាស់ ។ លោកអ្នកអាចធ្វើការស្វែងយល់លម្អិតបន្ថែមអំពីព័ត៌មានផ្ទាល់ខ្លួនដែលនឹងបង្ហាញដល់ពួកយើងនេះ តាមរយៈការលម្អិតបន្ថែមខាងក្រោម ។

តើយើងនឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលជាព័ត៌មានសម្ងាត់ ឬ រសើបណាមួយទេរបស់លោកអ្នកដែរ ឬទេ? យើងមិនដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលជាព័ត៌មានសម្ងាត់ ឬ ព័ត៌មានរសើបរបស់លោកអ្នកនោះទេ ។

តើយើងនឹងទទួលបានព័ត៌មានណាមួយរបស់លោកអ្នកពីភាគីទីបី ដែរឬទេ? យើងអាចនឹងទទួលបានព័ត៌មានពីមូលដ្ឋានទិន្នន័យសាធារណៈ ដៃគូទីផ្សារ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រភពខាងក្រៅផ្សេងទៀត។ ស្វែងយល់បន្ថែមអំពីព័ត៌មានដែលប្រមូលបានពីប្រភពផ្សេងៗ។

តើយើងដំណើរការព័ត៌មានរបស់អ្នកដោយរបៀបណា? យើងដំណើរការព័ត៌មានរបស់អ្នកដើម្បីផ្តល់ កែលម្អ និងគ្រប់គ្រងសេវាកម្មរបស់យើង ទំនាក់ទំនងជាមួយអ្នកសម្រាប់សុវត្ថិភាព និងការការពារការក្លែងបន្លំ និងអនុវត្តតាមច្បាប់។ យើងក៏អាចដំណើរការព័ត៌មានរបស់អ្នកសម្រាប់គោលបំណងផ្សេងទៀតដោយមានការយល់ព្រមពីអ្នក។ យើងដំណើរការព័ត៌មានរបស់អ្នកតែនៅពេលដែលយើងមានហេតុផលស្របច្បាប់ត្រឹមត្រូវ។ ស្វែងយល់បន្ថែមអំពីរបៀបដែលយើងដំណើរការព័ត៌មានរបស់អ្នក។

តើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនក្នុងស្ថានភាពបែបណា និងជាមួយភាគីណាខ្លះ? យើងអាចចែករំលែកព័ត៌មានក្នុងស្ថានភាពជាក់លាក់ និងជាមួយភាគីទីបី។ ចូរស្វែងយល់បន្ថែមថាតើពេលណា និងជាមួយអ្នកណា ដែលយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

តើយើងរក្សាសុវត្ថិភាពព័ត៌មានរបស់អ្នកដោយរបៀបណា? យើងមានដំណើរនៃការរៀបចំ និងបច្ចេកទេស ព្រមទាំងនីតិវិធីដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានការបញ្ជូនសារអេឡិចត្រូនិចតាមអ៊ីនធឺណិត ឬបច្ចេកវិទ្យាផ្ទុកព័ត៌មានណាមួយអាចធានាបានថាមានសុវត្ថិភាព 100% នោះទេ ដូច្នេះយើងមិនអាចសន្យា ឬធានាថាពួក Hacker ឬឧក្រិដ្ឋជនតាមអ៊ីនធឺណិត ឬក៏ភាគីទីបីណាផ្សេងទៀត ដែលមិនមានការអនុញ្ញាតពីយើង មិនមានលទ្ធភាពអាចចូលទៅក្នុងប្រព័ន្ធការពារសុវត្ថិភាពរបស់យើង ដើម្បីប្រមូល លួច និងកែប្រែទិន្នន័យរបស់អ្នកបាននោះទេ។ ចូរស្វែងយល់បន្ថែមអំពីរបៀបដែលយើងរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព។

តើអ្នកមានសិទ្ធិអ្វីខ្លះ? ច្បាប់ឯកជនភាពដែលអាចអនុវត្តបាន មានន័យថាអ្នកមានសិទ្ធិជាក់លាក់ទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គឺអាស្រ័យលើទីតាំងភូមិសាស្រ្តដែលអ្នកស្ថិតនៅ។ ស្វែងយល់អំពីសិទ្ធិឯកជនភាពរបស់អ្នក។

តើអ្នកប្រើសិទ្ធិរបស់អ្នកដោយរបៀបណា? មធ្យោបាយងាយស្រួលបំផុតក្នុងការអនុវត្តសិទ្ធិរបស់អ្នក គឺតាមរយៈការដាក់សំណើចូលប្រើប្រាស់ទិន្នន័យ (Data Subject Access) ឬអាចទាក់ទងមកកាន់យើងខ្ញុំ។ យើង​នឹង​ពិចារណា និង​ចាត់​ការ​តាម​សំណើ​ណា​មួយ​ដោយ​អនុលោម​តាម​ច្បាប់​ការពារ​ទិន្នន័យ​ជា​ធរមាន។

ចង់ស្វែងយល់បន្ថែមអំពីអ្វីដែលយើងធ្វើជាមួយព័ត៌មានដែលយើងប្រមូល? ចូរពិនិត្យមើលការជូនដំណឹងអំពីឯកជនភាពទាំងស្រុង។

តារាង​មាតិកា

១. តើយើងប្រមូលព័ត៌មានអ្វីខ្លះ?…………………………………………………………………………..៤

២. តើយើងដំណើរការព័ត៌មានរបស់អ្នកដោយរបៀបណា?………………………………………………..៦

៣. តើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលណា និងជាមួយអ្នកណា?…………………….៧

៤. តើរយៈពេលប៉ុណ្ណាដែលយើងរក្សាទុកព័ត៌មានរបស់អ្នក?………………………………………………៧

៥. តើយើងរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាពដោយរបៀបណា?……………………………………..៨

៦. តើយើងប្រមូលព័ត៌មានពីអនីតិជនឬទេ?………………………………………………………………..៩

៧. តើអ្វីគឺជាសិទ្ធិឯកជនរបស់អ្នក?………………………………………………………………………….៩

៨. ការត្រួតពិនិត្យមុខងារ DO-NOT-TRACK………………………………………………………………១០

៩.តើយើងធ្វើបច្ចុប្បន្នភាពចំពោះការជូនដំណឹងនេះឬទេ?………………………………………………….១០

១០. តើអ្នកអាចទាក់ទងយើងដោយរបៀបណាអំពីការជូនដំណឹង?…………………………………………១១

១១. តើអ្នកអាចពិនិត្យ ធ្វើបច្ចុប្បន្នភាព ឬលុបទិន្នន័យដែលយើងប្រមូលពីអ្នកដោយរបៀបណា?……….១១

១. តើយើងប្រមូលព័ត៌មានអ្វីខ្លះ ?

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានបង្ហាញដល់យើង។

សង្ខេប យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ឱ្យយើង។

យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនណាដែលអ្នកស្ម័គ្រចិត្តផ្តល់ឱ្យយើង ពោលគឺនៅពេលដែលអ្នកបង្ហាញចំណាប់អារម្មណ៍ ក្នុងការទទួលបានព័ត៌មានអំពីយើង ឬចំណាប់អារម្មណ៍របស់អ្នកមកលើផលិតផល និងការប្រើប្រាស់សេវាកម្មរបស់ យើង ឬនៅពេលដែលអ្នកទាក់ទងមកយើងផ្ទាល់។

ព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយអ្នក

ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលគឺអាស្រ័យលើបរិបទនៃការចូលរួមរបស់អ្នកលើការប្រើប្រាស់សេវាកម្មរបស់យើង ជម្រើសដែលអ្នកផ្តល់មកយើង និងផលិតផល ព្រមទាំងមុខងារនានាដែលអ្នកប្រើប្រាស់ក្នុងសេវាកម្មរបស់យើង។ ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលអាចរួមបញ្ចូលដូចខាងក្រោម៖

  • ឈ្មោះ
  • លេខទូរស័ព្ទ
  • អាសយដ្ឋានអ៊ីមែល
  • តួនាទីក្នុងការងារ
  • ឈ្មោះអ្នកប្រើប្រាស់
  • ពាក្យសម្ងាត់

ព័ត៌មានរសើប

យើងមិនដំណើរការព័ត៌មានរសើបណាមួយនោះទេ។

ទិន្នន័យ​កម្មវិធី

ប្រសិនបើអ្នកប្រើកម្មវិធីរបស់យើង យើងក៏អាចប្រមូលព័ត៌មានដូចខាងក្រោមផងដែរ ប្រសិនបើអ្នកជ្រើសរើសផ្តល់ឱ្យយើង ឬការអនុញ្ញាតនូវព័ត៌មានដូចជា៖

  • ព័ត៌មានអំពីទីតាំងភូមិសាស្ត្រ៖ យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាតដើម្បីតាមដានព័ត៌មានផ្អែកលើទីតាំងចេញពីទូរសព្ទចល័តរបស់អ្នក ទាំងបន្តរហូត ឬខណៈពេលដែលអ្នកកំពុងប្រើប្រាស់សេវាកម្មនៃកម្មវិធីទូរស័ព្ទរបស់យើង ដើម្បីផ្តល់សេវាកម្មផ្អែកលើទីតាំងជាក់លាក់។ អ្នកអាចធ្វើការកំណត់ក្នុងទូរសព្ទចល័តរបស់អ្នកឡើងវិញ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរត្រង់កន្លែង ការចូលទៅប្រើប្រាស់ ឬការអនុញ្ញាតរបស់យើង។
  • ទិន្នន័យឧបករណ៍ទូរសព្ទចល័ត៖ យើងប្រមូលព័ត៌មានពីឧបករណ៍ចល័តដោយស្វ័យប្រវត្តិ (ដូចជាលេខសម្គាល់ឧបករណ៍ទូរសព្ទចល័តរបស់អ្នក ម៉ូដែល និងក្រុមហ៊ុនផលិត) ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងព័ត៌មានការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ លេខសម្គាល់ឧបករណ៍ និងកម្មវិធី ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិត ម៉ូដែលផ្នែករឹង អ្នកផ្តល់សេវាអ៊ីនធឺណិត និង/ឬទូរសព្ទចល័ត អាសយដ្ឋាននៃច្រកអ៊ីនធឺណិត (IP) (ឬម៉ាស៊ីនមេប្រូកស៊ី) ។ ប្រសិនបើអ្នកកំពុងប្រើសេវាកម្មនៃកម្មវិធីរបស់យើង យើងក៏អាចប្រមូលព័ត៌មានអំពីបណ្តាញទូរស័ព្ទដែលភ្ជាប់ជាមួយឧបករណ៍ចល័តរបស់អ្នក ប្រព័ន្ធប្រតិបត្តិការ ឬទម្រង់នៃឧបករណ៍ទូរសព្ទចល័តរបស់អ្នក ប្រភេទឧបករណ៍ទូសព្ទចល័តដែលអ្នកប្រើ លេខសម្គាល់ពិសេសរបស់ឧបករណ៍ទូរសព្ទចល័តរបស់អ្នក និងព័ត៌មានអំពីមុខងារ នៃសេវាកម្មកម្មវិធីរបស់យើងដែលអ្នកបានចូលប្រើ។
  • ការជូនដំណឹង៖ យើងអាចស្នើសុំទៅកាន់អ្នកនូវការជូនដំណឹងទាក់ទងនឹងគណនីរបស់អ្នក ឬមុខងារ មួយចំនួននៃកម្មវិធី។ ប្រសិនបើ​អ្នក​មិនចង់ឃើញសារនៃការជូនដំណឹងនេះ អ្នក​អាច​បិទ​ពួកវា​នៅក្នុង​ការកំណត់​ឧបករណ៍​ទូរសព្ទចល័តរបស់អ្នក។

ព័ត៌មាននេះគឺចាំបាច់ខ្លាំងណាស់ដើម្បីរក្សាសុវត្ថិភាព និងប្រតិបត្តិការនៃសេវាកម្មនៃកម្មវិធីរបស់យើង សម្រាប់ការដោះស្រាយបញ្ហា និងសម្រាប់គោលបំណងវិភាគ និងរបាយការណ៍ផ្ទៃក្នុងរបស់យើង។

ព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលអ្នកផ្តល់ឱ្យយើងត្រូវតែពិត ពេញលេញ និងត្រឹមត្រូវ ហើយអ្នកត្រូវតែជូនដំណឹងដល់យើងអំពីការផ្លាស់ប្តូរណាមួយចំពោះព័ត៌មានផ្ទាល់ខ្លួនបែបនេះ។

ព័ត៌មានដែលប្រមូលបានពីប្រភពផ្សេងៗ

សង្ខេប៖ យើងអាចប្រមូលទិន្នន័យមានកំណត់ពីទិន្នន័យដាតាបេសសាធារណៈ​ (Databases) ដៃគូទីផ្សារ និងប្រភពខាងក្រៅផ្សេងទៀត។

ដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការផ្តល់នូវទីផ្សារ ការផ្តល់ជូន និងសេវាកម្មដែលពាក់ព័ន្ធដល់អ្នក និងធ្វើបច្ចុប្បន្នភាពកំណត់ត្រារបស់យើង យើងអាចទទួលបានព័ត៌មានអំពីអ្នកពីប្រភពផ្សេងទៀត ដូចជាទិន្នន័យដាតាបេសសាធារណៈ (Databases) ដៃគូទីផ្សាររួម កម្មវិធីសម្ព័ន្ធ អ្នកផ្តល់ទិន្នន័យ និងពីប្រភពផ្សេងទៀតពីភាគី​ទីបី។ ព័ត៌មានទាំងនេះរួមមាន អាសយដ្ឋាននៃការផ្ញើសំបុត្រ តួនាទីនៃការងារ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ ទិន្នន័យចេតនា (ឬទិន្នន័យអាកប្បកិរិយាអ្នកប្រើប្រាស់) អាសយដ្ឋានពិធីសារអ៊ីនធឺណិត (IP) ប្រវត្តិរូបនៅក្នុងប្រព័ន្ធបណ្តាញសង្គម  URLនៃប្រព័ន្ធបណ្តាញសង្គម និងប្រវត្តិរូបផ្ទាល់ខ្លួនសម្រាប់គោលបំណងនៃការផ្សាយពាណិជ្ជកម្មឱ្យចំគោលដៅ និងការធ្វើប្រូមូសិន។ .

២. តើយើងដំណើរការព័ត៌មានរបស់អ្នកដោយរបៀបណា ?

សង្ខេប៖ យើងដំណើរការព័ត៌មានរបស់អ្នកដើម្បីផ្តល់ កែលម្អ និងគ្រប់គ្រងសេវាកម្មរបស់យើង ដើម្បីទំនាក់ទំនងជាមួយអ្នក ដើម្បីសុវត្ថិភាព និងការការពារការក្លែងបន្លំ និងដើម្បីអនុវត្តតាមច្បាប់។ យើងក៏អាចដំណើរការព័ត៌មានរបស់អ្នកសម្រាប់គោលបំណងផ្សេងទៀតដោយមានការយល់ព្រមពីអ្នក។

យើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយហេតុផលផ្សេងៗគ្នា អាស្រ័យលើរបៀបដែលអ្នកចូលទៅប្រើប្រាស់សេវាកម្មរបស់យើង រួមមានៈ

ដើម្បីផ្តល់ និងសម្រួលដល់ការផ្តល់សេវាដល់អ្នកប្រើប្រាស់។​យើងអាចដំណើរការព័ត៌មានរបស់អ្នកដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្មដែលបានស្នើសុំ។

ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់អ្នកប្រើប្រាស់/ផ្តល់ការគាំទ្រដល់អ្នកប្រើប្រាស់។ យើងអាចដំណើរការព័ត៌មានរបស់អ្នកដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់អ្នក និងដោះស្រាយបញ្ហាដែលអ្នកអាចមានជាមួយសេវាកម្មដែលបានស្នើសុំ។

ដើម្បីស្នើសុំមតិកែលម្អ។ យើងអាចដំណើរការព័ត៌មានរបស់អ្នកនៅពេលចាំបាច់ ដើម្បីស្នើសុំមតិកែលម្អ និងទាក់ទងអ្នកអំពីការប្រើប្រាស់សេវាកម្មរបស់យើង។

ដើម្បីការពារសេវាកម្មរបស់យើង។ យើងអាចដំណើរការព័ត៌មានរបស់អ្នកជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរក្សាសេវាកម្មរបស់យើងឱ្យមានសន្តិសុខ និងសុវត្ថិភាព  រួមទាំងការត្រួតពិនិត្យ និងការទប់ស្កាត់ការក្លែងបន្លំ។

ដើម្បីវាយតម្លៃ និងកែលម្អសេវាកម្ម ផលិតផល ទីផ្សារ និងបទពិសោធន៍របស់អ្នក។យើងអាចដំណើរការព័ត៌មានរបស់អ្នក នៅពេលដែលយើងជឿថា វាចាំបាច់ដើម្បីកំណត់និន្នាការនៃការប្រើប្រាស់ កំណត់ប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយរបស់យើង និងដើម្បីវាយតម្លៃ និងកែលម្អសេវាកម្ម ផលិតផល ទីផ្សារ និងបទពិសោធន៍របស់អ្នក។

ដើម្បីកំណត់និន្នាការនៃការប្រើប្រាស់។ យើងអាចដំណើរការព័ត៌មានអំពីរបៀបដែលអ្នកប្រើសេវាកម្មរបស់យើង ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលសេវាកម្មទាំងនោះកំពុងត្រូវបានប្រើប្រាស់ ក្នុងគោលបំណងកែលម្អកាន់តែប្រសើរឡើង។

ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង។ យើងអាចដំណើរការព័ត៌មានរបស់អ្នកដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង ឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់ និងអនុវត្ត បង្កើត ឬការពារសិទ្ធិផ្លូវច្បាប់របស់យើង។

៣. តើយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលណា និងជាមួយអ្នកណា ?

សង្ខេប៖យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងស្ថានភាពជាក់លាក់ដែលបានពិពណ៌នានៅក្នុងផ្នែកនេះ និង/ឬជាមួយភាគីទីបីដូចខាងក្រោម។

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងស្ថានភាពដូចខាងក្រោម៖

  • ការផ្ទេរអាជីវកម្ម។ យើងអាចចែករំលែក ឬផ្ទេរព័ត៌មានរបស់អ្នកទាក់ទងនឹង ឬក្នុងអំឡុងពេលចរចា ការរួមបញ្ចូលគ្នា ការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ការផ្តល់ហិរញ្ញប្បទាន ឬការទិញយកទាំងអស់ ឬផ្នែកនៃអាជីវកម្មរបស់យើងទៅក្រុមហ៊ុនមួយផ្សេងទៀត។

៤. តើយើងរក្សាទុកព័ត៌មានរបស់អ្នករយៈពេលយូរប៉ុណ្ណា ?

សង្ខេប៖ យើងរក្សាទុកព័ត៌មានរបស់អ្នកឱ្យបានយូរតាមតែការចាំបាច់ ដើម្បីបំពេញគោលបំណងដែលមានចែងក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ លុះត្រាតែតម្រូវដោយច្បាប់។

យើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរតាមតែការចាំបាច់សម្រាប់គោលបំណងដែលមានចែងក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ លុះត្រាតែរយៈពេលរក្សាទុកយូរជាងនេះត្រូវបានទាមទារ ឬអនុញ្ញាតដោយច្បាប់ (ដូចជាពន្ធ គណនេយ្យ ឬតម្រូវការផ្លូវច្បាប់ផ្សេងទៀត)។

នៅពេលដែលយើងមិនមានតម្រូវការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតទៅទៀត នោះយើងនឹងលុប ឬអនាមិកព័ត៌មានទាំងនោះចេញ ឬប្រសិនបើវាមិនអាចធ្វើទៅបាន (ឧទាហរណ៍ ដោយសារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានរក្សាទុកក្នុងបណ្ណសារបម្រុងទុក) នោះយើងនឹងរៀបចំឱ្យមានសុវត្ថិភាពក្នុងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់មកនឹងញែកវាចេញ រហូតដល់ការលុបអាចធ្វើទៅបានដោយជោគជ័យ។

៥. តើយើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពដោយរបៀបណា ?

សង្ខេប៖ យើងមានបំណងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈប្រព័ន្ធនៃវិធានការបច្ចេកទេសសុវត្ថិភាពរបស់ស្ថាប័ន។

យើងបានអនុវត្តវិធានការបច្ចេកទេសសុវត្ថិភាពស្ថាប័នយ៉ាងសមស្រប និងសមហេតុផល ដែលត្រូវបានរៀបចំឡើងដើម្បីការពារសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនណាមួយដែលយើងដំណើរការ។​ទោះបីជាយ៉ាងណាក៏ដោយ ថ្វីបើមានការការពារ និងការខិតខំប្រឹងប្រែងរបស់យើងក្នុងការធានាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងណាក៏ដោយ ក៏មិនមានការបញ្ជូនសារអេឡិចត្រូនិចតាមអ៊ីនធឺណិត ឬបច្ចេកវិទ្យាផ្ទុកព័ត៌មានណាអាចធានាបានថាមានសុវត្ថិភាព 100%នោះទេ ដូច្នេះយើងមិនអាចសន្យា ឬធានាថា ពួក Hacker ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ឬភាគីទីបីដែលគ្មានការអនុញ្ញាតផ្សេងទៀតណា នឹងមិនអាចមានសមត្ថភាពចូលទៅកម្ចាត់ប្រព័ន្ធការងារសុវត្ថិភាពរបស់យើង ដើម្បីលួចចូលទៅប្រមូលទិន្នន័យ ឬកែប្រែព័ត៌មានរបស់អ្នក។ ទោះបីជាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមកកាន់យើង គឺជាការទទួលខុសត្រូវហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគួរតែចូលប្រើសេវាកម្មនៅក្នុងបរិយាកាសណាដែលមានសុវត្ថិភាពប៉ុណ្ណោះ។

៦. តើយើងប្រមូលព័ត៌មានពីអនីតិជនដែរឬទេ ?

សង្ខេប យើងមិនបានប្រមូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនពីបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ។

យើងមិនធ្វើការប្រមូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនពីបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង អ្នកនឹងត្រូវឱ្យឆ្លើយថាអ្នកត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ឬថាអ្នកជាមាតាបិតា ឬអាណាព្យាបាលរបស់អនីតិជន និងយល់ព្រមចំពោះការប្រើប្រាស់សេវាកម្មរបស់យើង។ ប្រសិនបើយើងដឹងថាព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ដែលមានអាយុតិចជាង ១៨ ឆ្នាំ​នោះយើងនឹងបិទដំណើរការគណនី និងចាត់វិធានការសមហេតុផលដើម្បីលុបទិន្នន័យទាំងនោះចេញពីកំណត់ត្រារបស់យើងភ្លាមៗ។ ប្រសិនបើអ្នកដឹងពីទិន្នន័យណាមួយដែលថាយើងបានប្រមូលព័ត៌មានពីបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ សូមទាក់ទងមកយើងខ្ញុំតាមរយៈ sec@fmis.gov.kh។

៧. តើអ្វីទៅគឺជាសិទ្ធិឯកជនរបស់អ្នក ?

សង្ខេប៖ អ្នកអាចពិនិត្យមើល ផ្លាស់ប្តូរ ឬបិទគណនីរបស់អ្នកបានគ្រប់ពេល។

ការដកការយល់ព្រមរបស់អ្នកចេញ៖ ប្រសិនបើយើងពឹងផ្អែកលើការយល់ព្រមរបស់អ្នកដើម្បីដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលអាចជាការបង្ហាញ និង/ឬ ការយល់ព្រមដោយចេតនា អាស្រ័យលើច្បាប់ជាធរមាន នោះអ្នកមានសិទ្ធិដកការយល់ព្រមរបស់អ្នកចេញនៅពេលណាក៏បាន។ អ្នកអាចដកការយល់ព្រមរបស់អ្នកចេញបានគ្រប់ពេល ដោយទាក់ទងមកយើងតាមរយៈព័ត៌មានលម្អិតទំនាក់ទំនងដែលបានផ្តល់ឱ្យនៅក្នុងផ្នែក “តើអ្នកអាចទាក់ទងយើងដោយរបៀបណាអំពីការជូនដំណឹងនេះ?” ដូចខាងក្រោម។

ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា វានឹងមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការមុនពេលនៃការដក ឬនៅពេលដែលច្បាប់ចូលជាធរមាន វានឹងប៉ះពាល់ដល់ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលធ្វើឡើងដោយពឹងផ្អែកលើមូលដ្ឋានដំណើរការស្របច្បាប់ក្រៅពីការយល់ព្រម។

ប្រសិនបើអ្នកមានសំណួរ ឬយោបល់អំពីសិទ្ធិឯកជនភាពរបស់អ្នក អ្នកអាចផ្ញើអ៊ីមែលមកយើងតាមរយៈ sec@fmis.gov.kh។

៨. ការគ្រប់គ្រងលើមុខងារ DO-NOT-TRACK

កម្មវិធីរុករកតាមអ៊ីនធឺណិតភាគច្រើន និងប្រព័ន្ធប្រតិបត្តិការទូរសព្ទចល័ត ព្រមទាំងកម្មវិធីទូរស័ព្ទមួយចំនួនរួមមានមុខងារ Do-Not-Track (“DNT”) ឬការកំណត់ អ្នកអាចបើកដំណើរការវាឡើងបានតាមការអាស្រ័យលើចំណូលចិត្តឯកជនភាពរបស់អ្នក ដោយអ្នកអាចកំណត់មិនឱ្យមានទិន្នន័យអំពីសកម្មភាពរុករកតាមអ៊ីនធឺណិតរបស់អ្នកត្រូវបានត្រួតពិនិត្យ និងប្រមូល។ នៅដំណាក់កាលនេះ គ្មានស្តង់ដារបច្ចេកវិទ្យាណាមួយអាចទទួលស្គាល់ និងអនុវត្តលើមុខងារ DNT នោះទេ។

ដូច្នេះហើយ យើងមិនទទួលខុសត្រូវលើកម្មវិធីរុករកតាមអ៊ីនធឺណិតដែលមានមុខងារ DNT ឬយន្តការផ្សេងទៀតណាមួយដែលទាក់ទងដោយស្វ័យប្រវត្តិនូវជម្រើសរបស់អ្នក ដែលមិនត្រូវបានតាមដានតាមអ៊ីនធឺណិតនោះទេ។ ប្រសិនបើមានស្តង់ដារសម្រាប់ការតាមដានតាមអ៊ីនធឺណិតត្រូវបានអនុម័តដែលតម្រូវឱ្យយើងត្រូវអនុវត្តតាមនាពេលអនាគត យើងនឹងប្រាប់អ្នកអំពីការអនុវត្តនោះនៅក្នុងកំណែប្រែនៃការជូនដំណឹងអំពីឯកជនភាពនេះ។

៩. តើយើងធ្វើបច្ចុប្បន្នភាពចំពោះការជូនដំណឹងនេះឬទេ ?

សង្ខេប បាទ យើងនឹងធ្វើបច្ចុប្បន្នភាពការជូនដំណឹងនេះតាមការចាំបាច់ ដើម្បីបន្តអនុលោមតាមច្បាប់ពាក់ព័ន្ធ។

យើងអាចនឹងធ្វើបច្ចុប្បន្នភាពការជូនដំណឹងអំពីឯកជនភាពនេះពីពេលមួយទៅពេលមួយ។ កំណែប្រែដែលបានធ្វើបច្ចុប្បន្នភាព នឹងត្រូវបានចង្អុលបង្ហាញដោយបច្ចុប្បន្នភាពកាលបរិច្ឆេទ “បានកែប្រែ” ហើយកំណែប្រែដែលបានធ្វើបច្ចុប្បន្នភាពនឹងមានប្រសិទ្ធភាពភ្លាមៗនៅពេលដែលដំណើរការ។

ប្រសិនបើយើងធ្វើការផ្លាស់ប្តូរជាសារវន្តចំពោះការជូនដំណឹងអំពីឯកជនភាពនេះ យើងអាចនឹងជូនដំណឹងដល់អ្នកដោយប្រកាសយ៉ាងច្បាស់ពីការជូនដំណឹងអំពីការផ្លាស់ប្តូរបែបនេះ ឬដោយការផ្ញើការជូនដំណឹងទៅអ្នកដោយផ្ទាល់។ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលការជូនដំណឹងអំពីឯកជនភាពនេះឱ្យបានញឹកញាប់ ដើម្បីទទួលដំណឹងអំពីរបៀបដែលយើងការពារព័ត៌មានរបស់អ្នក។

១០. តើអ្នកអាចទាក់ទងយើងដោយរបៀបណាអំពីការជូនដំណឹងនេះ ?

ប្រសិនបើអ្នកមានសំណួរ ឬយោបល់អំពីសេចក្តីជូនដំណឹងនេះ អ្នកអាចផ្ញើអ៊ីមែលមកយើងតាមរយៈ sec@fmis.gov.kh ឬទាក់ទងមកយើងខ្ញុំតាមប្រៃសណីយ៍៖

គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,

អាស័យដ្ឋាន៖ ផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

១១. តើអ្នកអាចពិនិត្យ ធ្វើបច្ចុប្បន្នភាព ឬលុបទិន្នន័យដែលយើងប្រមូលពីអ្នកដោយរបៀបណា ?

អ្នកមានសិទ្ធិស្នើសុំចូលប្រើព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីអ្នក ផ្លាស់ប្តូរព័ត៌មាននោះ ឬលុបវាចោល។ ដើម្បីស្នើសុំពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមផ្ញើអ៊ីមែលមកយើងតាមរយៈ sec@fmis.gov.kh ។