+855 23 43 00 63

13

Jun, 2023

កិច្ចប្រជុំពិភាក្សាពីការដាក់បញ្ចូលការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មក្នុង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង អនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំថ្នាក់ដឹកនាំ និង ក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈដែលដឹកនាំដោយឯកឧត្តម ឈឹម សារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដើម្បីប្រជុំពិភាក្សា និង ស្វែងរកមធ្យោបាយយ៉ាងណាឱ្យការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង លើដំណើរការគ្រប់គ្រងការដេញថ្លៃ, ការគ្រប់គ្រងការវាយតម្លៃ និង កាគ្រប់គ្រងកិច្ចសន្យាកិច្ចលទ្ធកម្ម ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ជាលទ្ធផល ថ្នាក់ដឹកនាំ និង មន្ត្រីនៃអង្គភាពទាំង ២ បានយល់ព្រមព្រៀងគ្នាដោយបញ្ជូលនីតិវិធីកិច្ចលទ្ធកម្មខាងលើអនុវត្តតាម FMIS ជាអតិបរិមា បើទោះជានៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវការស្នើសុំការសម្រេចបន្ថែមពីថ្នាក់ដឹកនាំដូចជា ការប្រើប្រាស់ហត្ថលេខាឌីជីថលជាផ្លូវការជាដើម ៕