+855 23 43 00 63

21

Nov, 2023

វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពនៃការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានពីដៃគូក្រៅប្រទេស”

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីសម្រេចទិសដៅបានក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) លើការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានពីដៃគូក្រៅប្រទេស ក្រុមការងារ FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកម្រិតបច្ចេកទេសដើម្បីស្វែងរកធាតុចូលបន្ថែម ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានលើកឡើងនូវបញ្ហាប្រឈម និង ដំណោះស្រាយទៅលើបច្ចេកទេសមួយចំនួនដែលនឹងត្រូវរៀបចំឡើងនៅក្នុង FMIS ជាពិសេសធាតុចូលថ្មីៗបន្ថែម ដែលក្រុមការងារបច្ចេកទេសអាចមានមូលដ្ឋានក្នុងការអភិវឌ្ឍនក្នុង FMIS ដែលក្នុងនោះនឹងមានការបង្កើតជា Navigation ថ្មី និង យកទិន្នន័យមេដែលមានស្រាប់នៅក្នុង FMIS មកផ្គូរផ្គងសម្រាប់អ្នកប្រើប្រាស់យកជាឈ្មោះអ្នកបង្កើត និង អ្នកអនុម័តប្រតិបត្តិការផ្ទាល់ ព្រមទាំងការ Resetting Data ដែលមានស្រាប់នៅក្នុង FMIS ផ្ទាល់តែម្តង ។

កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកម្រិតបច្ចេកទេសនេះ បានធ្វើឡើងនៅបន្ទប់ប្រជុំ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ សុក្រ ៥កើត ខែ កត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ៕