+855 23 43 00 63

26

Jun, 2015

ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការអនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​វិភាគ, រៀបចំ, និង​កសាង អស់​រយៈពេល ១៨ ខែ​កន្លងផុតទៅ ប្រព័ន្ធ FMIS របស់​យើង​នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅក្នុង​រយៈពេល ៣ សប្តាហ៍​ទៀត! ប្រព័ន្ធ​នេះ​នឹង​អនុវត្តយ៉ាង​ពិតប្រាកដ។ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​អាច​ប្រព្រឹត្តទៅបាន​តាម​ផែនការ​ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ លុះត្រាតែ​មន្រ្តី​ពាក់ព័ន្ធ​គន្លឹះ​មាន​ភាពជា​ម្ចាស់ និង គាំទ្រ​ពេញទំហឹង​ដល់​ការដាក់ឱ្យ​ប្រើប្រាស់​នេះ។ ប្រព័ន្ធ​នេះ​នឹង​បានជា​ប្រយោជន៍​ដល់​យើង​គ្រប់គ្នា។ យើង​នឹង​ក្លាយជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​នេះ​គ្រប់ៗគ្នា​តាមរយៈ​ការប្រើប្រាស់​ដោយផ្ទាល់​និង​ដោយប្រយោល។ សម្រាប់​មន្រ្តី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ សូម​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ FMIS ហើយ​សម្រាប់ ការត្រៀមខ្លួន​នេះ មន្ត្រី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្ទាល់​នឹង​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង មាន​សមត្ថភាព​ពេញលេញ និង គ្រប់ជ្រុងជ្រោយ​មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទៅតាម​ដំណាក់កាល​ដែល​បានគ្រោង​ទុក។ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់នេះ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ផ្តល់នូវ​មតិ​ឆ្លើយតប ឬ មតិយោបល់ ដើម្បី​ធានាថា​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ​នឹងមាន​ដំណើរការ​រលូន​ទៅតាម​គ្រប់​មធ្យោបាយ​ទំនាក់ទំនង និង ផ្លាស់ប្ដូរ​ព័ត៌មាន។ សម្រាប់​មន្រ្តី​មិនមែនជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​ព័ត៌មាន​អំពី​ការអនុវត្ត​គម្រោង FMIS តាមដែល​អាចធ្វើ​ទៅបាន​តាមរយៈ​ការអាន​អត្ថបទ​នេះ, ការចូលទៅ​កាន់​គេហទំព័រ​គម្រោង FMIS, ឬ ទំនាក់ទំនង​មក​សមាជិក​នៃ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៅក្នុង​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​សាមី​នៅពេលដែល​មាន​ចម្ងល់ ឬ មតិយោបល់​ផ្សេងៗចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ។

សូមទាញយកព័ត៌មានបន្ថែមនិងលម្អិត