+855 23 43 00 63

19

Jul, 2023

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ២ ក្នុងក្របខណ្ឌ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង លេខាធិការដ្ឋាន FMWG

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការបូកសរុបលទ្ធផលការងារ និង ត្រួតពិនិត្យវឌ្ឍនភាពការងារប្រចំាត្រីមាសទី ២ ក្នុងក្របខណ្ឌនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង លេខាធិការដ្ឋាន FMWG នាព្រឹកថ្ងៃ ពុធ ២កើត ខែ ទុតិយាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ កក្កដា ឆ្នំា ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ស្របតាមការសម្រេចរបស់ថ្នាក់ដឹកនាំ កសហវ លើផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បាននិងកំពុងបន្តខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតសំខាន់នៅក្នុងការបន្តពង្រីក និង ពង្រឹងសមត្ថភាពរបស់អ្នកប្រើប្រាស់ប្រព័ន្ធ និង ការប្រើប្រាស់ FMIS ជាពិសេស ទិសដៅការងារបន្តសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៣ ។

សូមបញ្ជាក់បន្ថែមផងដែរថា នៅក្នុងត្រីមាសទី ២ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចលទ្ធផលការងារបាន ៩៥% បើធៀបនឹងសូចនាករដែលបានកំណត់ ។ ជាមួយគ្នានេះដែរ កិច្ចប្រជុំបានបញ្ចប់ទៅដោយមានការចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ទៅលើវឌ្ឍនភាពការងារដែលសម្រេចបាន, បញ្ហាប្រឈម និង ផែនការអនុវត្តការងារបន្ត ដែលជាធាតុចូលដ៏សំខាន់នៅក្នុងការបន្តទិសដៅការងារសម្រាប់ត្រីមាសទី ៣ ក៏ដូចជាសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តសិទ្ធខ្ពស់ ។

[កម្រងរូបភាព]