+855 23 43 00 63

25

Mar, 2019

ការបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងទីស្តីការគណៈរដ្ឋមន្ត្រី

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ បានបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះទៅកាន់ក្រសួង-ស្ថាប័នចំនួនពីរបន្ថែមទៀតរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ព្រមទាំងធ្វើការសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ន ដើម្បីក្រសួង-ស្ថាប័ន បានជ្រាប និងមានលទ្ធភាពក្នុងការធ្វើការកំណត់អ្នកប្រើប្រាស់ អោយបានសមស្រប និងតាមតួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុក។
ជាការកត់សម្គាល់ ក្រសួង-ស្ថាប័នទាំងពីរ បានសាទរដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំយកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏ទំនើបស្របតាមស្តង់ដារអន្តរជាតិមួយនេះ មកប្រើប្រាស់ក្នុងគោលដៅឱ្យការអនុវត្តថវិកា និងហិរញ្ញវត្ថុ ដំណើរការទៅប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។

គួរជម្រាបជូនថា ក្រសួង-ស្ថាប័នទាំង១៧ ថ្មីនឹងត្រូវចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួនបួនរួមមាន៖ ១. មុខងារវិភាជន៍ថវិកា, ២. មុខងារទិញ និង គ្រប់គ្រង ធានាចំណាយ, ៣. មុខងារគណនីត្រូវសង និង ៤. មុខងារគណនីត្រូវទារ ។