
11
Mar, 2019
ការបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS នៅក្រសួងវប្បធម៌ និងអាជ្ញាធរសវនកម្មជាតិ
ដូចការគ្រោងទុក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ បានចុះទៅតាមក្រសួង-ស្ថាប័នចំនួនពីររួមមាន អាជ្ញាធរសវនកម្មជាតិ និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីបញ្ជ្រាបការយល់អំពីប្រព័ន្ធ FMIS ។
ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តសកម្មភាពស្របតាមផែនការ ចាប់ពីខែមីនា ឆ្នាំ២០១៩ ជាមួយក្រសួង-ស្ថាប័នចំនួន ១៧ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជំហានទី២ ។
ក្រសួង-ស្ថាប័នចំនួន ១៧ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជំហានទី២ រួមមាន៖ ក្រសួងផែនការ, អាជ្ញាធរសវនកម្មជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមប្រឹក្សាធម្មនុញ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រសួងធម្មការ និងសាសនា, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរ៉ែ និងថាមពល, ក្រសួងព្រះបរមរាជវាំង, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងការពារជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និងផ្នែករដ្ឋបាលទូទៅ) និងក្រសួងយុត្តិធម៌-ផ្នែកយុត្តិធម៌ (ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម, តុលាការកំពូល និងសាលាឧទ្ធរណ៍) ។