+855 23 43 00 63

13

Mar, 2019

ការបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងធម្មការ និងសាសនា

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ បានបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះទៅកាន់ក្រសួង-ស្ថាប័នចំនួនពីរបន្ថែមទៀតរួមមាន ក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ។

ជាការកត់សម្គាល់ក្នុងការបញ្រ្ជាបការយល់ដឹងនេះផងដែរ ក្រសួង-ស្ថាប័នទាំងពីរ បានសាទរដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំយកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏ទំនើបស្របតាមស្តង់ដារអន្តរជាតិមួយនេះ មកប្រើប្រាស់ក្នុងគោលដៅឱ្យការអនុវត្តថវិកា និងហិរញ្ញវត្ថុ ដំណើរការទៅប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។  បន្ថែមពីរនេះ ក្រសួង-ស្ថាប័នទាំងពីរ សន្យាថា នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វែងយល់និងរៀនសូត្រ ព្រមទាំងអនុវត្តប្រព័ន្ធទំនើបកម្មមួយនេះ ឱ្យទទួលបានជោគជ័យ ។