+855 23 43 00 63

29

Mar, 2019

ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS នៅក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០១៩ បានបន្តបំពេញបេសកកម្មរបស់ខ្លួនដ៏មមាញឹកក្នុងការចុះទៅកាន់ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ព្រមទាំងធ្វើការសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ន ដើម្បីធ្វើការកំណត់អ្នកប្រើប្រាស់ឱ្យបានសមស្រប និងតាមតួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុក ។

គូរជម្រាបជូនថា ក្រសួង-ស្ថាប័នទាំង១៧ ថ្មីនឹងត្រូវចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួនបួនរួមមាន៖ មុខងារវិភាជន៍ថវិកា, មុខងារទិញនិងគ្រប់គ្រងធានាចំណាយ, មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ។

ប្រព័ន្ធ FMIS គឺជាប្រព័ន្ធធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក ។

តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅមុនឆ្នាំ២០២៥ ប្រព័ន្ធ FMIS នឹងក្លាយទៅជាប្រព័ន្ធទំនើបកម្មតែមួយគត់ប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តថវិកាជាតិនៅកម្ពុជា ។