+855 23 43 00 63

9

Oct, 2023

ដំណឹងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ រូប

ដោយ៖: | Tags: | មតិយោបល់: 0

សាវតា

 

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដាអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្ត ជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាន មុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព សក្ដិសិទ្ធភាព និងប្រសិទ្ធភាព អ.គ.ហ. មានត្រូវការជ្រើសរើស មន្ត្រីជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ធកម្មវិធីមេ ចំនួន០១រូប ដែលមានគុណវុឌ្ឍិការងារដូចខាងក្រោម៖

 

មន្ត្រីជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ធ (Senior System Engineer)

ភារៈកិច្ចដែលត្រូវទទួលខុសត្រូវ

 • រៀបចំ ដំឡើង ត្រួតពិនិត្យ ថែទាំ និងដោះស្រាយបញ្ហានៃប្រព័ន្ធកម្មវិធីមេ
 • ដំឡើងប្រព័ន្ធក្នុងទម្រង់ជារចនាសម្ព័ន្ធ Cluster និង Disaster Recovery
 • សិក្សា និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗដែលធ្វើឱ្យសុវត្ថិភាពប្រព័ន្ធកម្មវិធីមេកាន់តែប្រសើរឡើង
 • សិក្សា និងស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មប្រព័ន្ធកម្មវិធីមេ
 • រៀបចំរបាការណ៍ប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ អំពីដំណើរការនៃប្រព័ន្ធកម្មវិធីមេ
 • រៀបចំផែនការ និងនីតិវិធីសម្រាប់ការចម្លងទុក និងស្ដារមកវិញនៅពេលចាំបាច់សម្រាប់ប្រព័ន្ធកម្មវិធីមេ
 • រៀបចំឯកសារនីតិវិធី និងឯកសារគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ

តម្រូវការជំនាញ

 • មានចំណេះដឹងខាងវិទ្យាសាស្ត្រកុំព្យូទ័រ ឬ ជំនាញដែលពាក់ព័ន្ធ
 • មានបទពិសោធន៍យ៉ាងតិច ឆ្នាំ នៅក្នុងផ្នែកគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ
 • មានចំចំណេះដឹងប្រើប្រាស់បានទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Linux និង Unix
 • មានចំណេះដឹងមូលដ្ឋានផ្នែកប្រព័ន្ធមូលដ្ឋានទិន្នន័យ ដូចជា Oracle Database, SQL Server, MySQL,…
 • មានចំណេះដឹង និងមានបទពិសោធន៍ទៅលើការគ្រប់គ្រងប្រព័ន្ធកម្មវិធីមេនៃប្រព័ន្ធ ERP មានអាទិភាពខ្ពស់
 • មានទំនាក់ទំនងល្អ រួសរាយរាក់ទាក់ មានការច្នៃប្រឌិត និងដោះស្រាយបញ្ហាបានរហ័ស

ឯកសាភ្ជាប់
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ញាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (Referees) ចំនួនពីររូប

ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ដូចដែលមានចែងខាងលើដោយភ្ជាប់មកជាមួយនូវសញ្ញាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និង ឯកសារពាក់ព័ន្ធនានា រួមទាំងឈ្មោះអ្នកសំអាង (Referees) ចំនួនពីររូប រួចផ្ញើតាមរយៈសារអេឡិចត្រូនិច Email: hr@pfm.gov.kh យ៉ាងយូរបំផុតត្រឹមថ្ងៃ ចន្ទ ២កើត ខែអស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។

អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ ។
ចំណាំ៖ មានតែបេក្ខជន/បេក្ខនារីដែលបានជាប់ជម្រុះបឋម (Shortlisted) តែប៉ុណ្ណោះ ដែលនឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់។
ព័ត៌មានបន្ថែម៖
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអស័យដ្ឋានដូចខាងក្រោម៖
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “គ” ជាន់ទី៧
ទូរស័ព្ទទាក់ទង : 077 359 949 / អ៊ីមែល: hr@pfm.gov.kh