+855 23 43 00 63

27

Feb, 2024

ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤២រូប ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ ដើម្បី​ជំរុញឱ្យមានអភិបាលកិច្ចល្អ និង តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ជាពិសេស​ការចំណាយថវិកាជាតិ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវស្ដង់ដានៃការគ្រប់គ្រង និង គណនេយ្យភាព ដែល​នៅក្នុងនោះ​តាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា អេហ្វអឹមអាយអេស (FMIS) ដើរតួនាទីយ៉ាងសំខាន់ជាឧបករណ៍ស្នូលក្នុងការទ្រទ្រង់ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ឱ្យទទួលបាននូវប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ព្រមទាំងជំរុញដល់ការកែលម្អគណនេយ្យសាធារណៈ និង ប្រព័ន្ធថវិកានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសេនាធិការក្នុងការសម្របសម្រួលការរៀបចំ និង ការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវ បុគ្គលិកជាប់កិច្ចសន្យាសម្រាប់ចូលរួមបំពេញ​ការងារក្នុងក្របខណ្ឌគម្រោង FMIS ចំនួន ៤២ រូប ដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗដូចខាងក្រោម៖

ល.រ

មុខតំណែង

ចំនួន

ក. ផ្នែករដ្ឋបាល និង កិច្ចការទូទៅ

១២ រូប

មន្ត្រីសម្របសម្រួលគម្រោង (Project Coordinator)

មន្ត្រីគ្រប់គ្រងកិច្ចសន្យា (Contract Management)

មន្ត្រីគ្រប់គ្រងកិច្ចការរដ្ឋបាល (Office Administrator)

មន្ត្រីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិ (Asset and Inventory Management)

មន្ត្រីត្រួតពិនិត្យគុណភាពបច្ចេកវិទ្យាព័ត៌មាន (IT Quality Assurance Analyst)

មន្ត្រីសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT System Auditor)

មន្ដ្រីជំនួយគាំទ្រមុខងារ (Helpdesk Analyst)

មន្ត្រីជំនួយគាំទ្របច្ចេកទេស (IT Support for Helpdesk)

មន្ត្រីផ្សព្វផ្សាយ និងកែលម្អប្រព័ន្ធជំនួយគាំទ្រ (PR and Enhancement for Helpdesk)

ខ. ផ្នែកគ្រប់គ្រងធុរកិច្ច

១៣រូប

១០

មន្ត្រីវិភាគធុរកិច្ច (Business Analyst)

១១

មន្ត្រីគ្រប់គ្រងទិន្នន័យ (Master Data Management)

១២

មន្ត្រីវិភាគរបាយការណ៍ (Report Analyst)

១៣

មន្ត្រីទំនាក់ទំនងសាធារណៈ (Public Relation)

១៤

មន្ត្រីផែនការ និង គាំទ្រការអភិវឌ្ឍនសមត្ថភាព (Capacity Development Planning and Support)

១៥

មន្ត្រីត្រួតពិនិត្យ និង វាយតម្លៃការអភិវឌ្ឍសមត្ថភាព(Monitoring and Evaluation Capacity Development)

គ. ផ្នែកស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន

១៥រូប

១៦

មន្រ្តីស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន និងនុវានុវត្តន៍ (IT Research and Innovation)

១៧

មន្រ្តីគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (System Engineer)

១៨

មន្រ្តីជាន់ខ្ពស់អភិវឌ្ឍកម្មវិធី (Senior Web Developer)

១៩

មន្រ្តីអភិវឌ្ឍកម្មវិធី (Junior Web Developer)

២០

មន្រ្តីជាន់ខ្ពស់អភិវឌ្ឍកម្មវិធី (Senior Mobile Developer)

២១

មន្ត្រីគាំទ្របច្ចេកវិទ្យាព័ត៌មាន (Technical Support Engineer)

២២

មន្ត្រីបណ្តាញតភ្ជាប់ (Network Cabling)

២៣

មន្ត្រីគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនមេ (System Administrator)

២៤

មន្រ្តីគ្រប់គ្រងមជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញ (Network Operation)

២៥

មន្ដ្រីវិភាគសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន (IT Security Analyst)

ឃ. ផ្នែកប្រឹក្សា និង ជំនួយការ

២រូប

២៦

មន្ដ្រីនីតិកម្ម និងបច្ចេកវិទ្យាព័ត៌មាន (Legal Tech Consultant)

ក. នីតិវិធីនៃការជ្រើសរើស

          បេក្ខជន បេក្ខនារី នឹងត្រូវវាយតម្លៃជាបឋមលើប្រវត្តិរូបសង្ខេប និង Cover Letter។ បេក្ខជន បេក្ខនារីដែលបានជាប់ក្នុងបញ្ជីជម្រុះបឋមប៉ុណ្ណោះ នឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់ ។

ខ.នីតិវិធីនៃការដាក់ពាក្យ

          បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស) និងឯកសារភ្ជាប់ពាក់ព័ន្ធនានាមកកាន់អាសយដ្ឋានសារអេឡិចត្រូនិច៖ hr@pfm.gov.kh និងចម្លងជូន CC៖ kang_sophearum@mef.gov.kh ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥និង៣០នាទីល្ងាចជាកំហិត ។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ ឬអាសយដ្ឋានដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “ក” ជាន់ទី៣

ទូរស័ព្ទទាក់ទង៖ ០៧៧​ ៣៥៩ ៩៤៩/អ៊ីមែល៖ hr@pfm.gov.kh

គ. គុណវុឌ្ឍិទូទៅ

  • បេក្ខជនមានអាកប្បកិរិយាល្អ ពុំមានធ្លាប់ជាប់ទោសពីបទល្មើសឧក្រិដ្ឋ ឬ មានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់
  • បេក្ខនារី និង ជនមានពិការភាព ត្រូវបានលើកទឹកចិត្តក្នុងការចូលរួម
  • បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ
  • ត្រូវចេះភាសាខ្មែរ និង ភាសាអង់គ្លេសឱ្យបានច្បាស់លាស់
  • មានសិល្បៈក្នុងការសម្របសម្រួល និង ធ្វើការងារជាក្រុមបានល្អ
  • មានគំនិតច្នៃប្រឌិត ស្រាវជ្រាវថ្មីៗ និង គំនិតនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និង ហិរញ្ញវត្ថុសាធារណៈ
  • ចេះបត់បែន និង អាចធ្វើការងារក្រោមសំពាធ
  • មានស្មារតីទទួលខុសត្រូវ គណនេយ្យភាព និង ស្មោះត្រង់ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ។