
10
Jul, 2023
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពី គន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ FMIS
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្តីពី “គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ FMIS” ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន ដែលបានអនុវត្តនីតិវិធីការងារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នាថ្ងៃច័ន្ទ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធអនឡាញ ។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមនេះ រៀបចំឡើង ដោយស្របទៅតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ឆ្នាំ ២០២៣ នេះ ក្នុងគោលបំណងបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមការងារ ក៏ដូចជាជួយពង្រឹងសមត្ថភាពបន្ថែមជូន ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញដែលជាអ្នកប្រើប្រាស់ FMIS នៅតាមក្រសួង-ស្ថាប័ន, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត និង រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ដែលបាននិងកំពុងប្រើប្រាស់ FMIS ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន និង ការប្រើប្រាស់ FMIS ព្រមទាំងអាចដោះស្រាយបញ្ហាបឋមពាក់ព័ន្ធនឹងការប្រើប្រាស់ FMIS ដោយខ្លួនឯង និង ដើម្បីធានាជូនក្នុងការអនុវត្តនីតិវិធីការងារនៅក្នុង FMIS ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
ជាលទ្ធផល បន្ទាប់ពី ក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បញ្ចប់ការធ្វើបទបង្ហាញពីមុខងារក្នុង FMIS ក៏ដូចជាការងារពាក់ព័ន្ធមួយចំនួនទៀតនោះ មានការអញ្ជើញចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ រួមមានការបញ្ចេញមតិកោតសរសើរ និង សំណួរចម្លើយ ក៏ដូចជាការស្នើសុំពីសំណាក់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទទួលបន្ទុកដែលអញ្ជើញចូលរួម ៕