+855 23 43 00 63

21

Nov, 2023

វគ្គបំប៉នស្តីពី “ការប្រើប្រាស់ FMIS លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង មុខងារគណនីត្រូវសង សម្រាប់ការអនុវត្តឆ្នាំ ២០២៤” ជូនក្រសួង ចំនួន ៥ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងដើម្បីអ្នកប្រើប្រាស់អាចប្រើប្រាស់ FMIS នៅឆ្នាំ ២០២៤ បានរលូន និង មានប្រសិទ្ធភាពខ្ពស់ លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង មុខងារគណនីត្រូវសង, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបំប៉នស្តីពី “ការប្រើប្រាស់ FMIS លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង មុខងារគណនីត្រូវសង សម្រាប់ការអនុវត្តឆ្នាំ ២០២៤” ជូនក្រសួង ចំនួន ៥ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ ។

វគ្គបំប៉នខាងលើនេះបានដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានសិក្ខាកាមតំណាងក្រសួង ចំនួន ៥ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ ចូលរួមសរុបចំនួន ៣៦២ រូប ក្នុងនោះស្រី្តមានចំនួន ១៤៨ រូប នាព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ។

វគ្គបំប៉នស្តីពី “ការប្រើប្រាស់ FMIS លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង មុខងារគណនីត្រូវសង សម្រាប់ការអនុវត្តឆ្នាំ ២០២៤” នេះ ក្នុងគោលបំណងដើម្បីអ្នកប្រើប្រាស់អាចប្រើប្រាស់ FMIS នៅឆ្នាំ ២០២៤ បានរលូន និង មានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតសំខាន់លើចំណុចចំនួន ៣ រួមមាន៖ ១. ការជ្រើសរើសចំណាត់ថ្នាក់ (ដែលត្រូវចូលក្នុងមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទៅតាមប្រភេទ ថ្នាក់ ២ និង ថ្នាក់ ៦ ) ក្នុងសំណើសុំធានាចំណាយសម្រាប់កិច្ចលទ្ធកម្ម, ២.របៀបចម្លងព័ត៌មានពីបង្កាន់ដៃប្រគល់ទទួលទៅមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទៅតាមប្រភេទ, និង ៣. របៀបពិនិត្យមើលព័ត៌មានអាណត្តិដែលបានចម្លងទៅមុខងារគ្រងទ្រព្យសម្បត្តិរដ្ឋ ។

សូមបញ្ជាក់ថា ក្រសួង ចំនួន ៥ ដែលចូលរួមវគ្គបំប៉ននេះរួមមាន៖ ១-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ២-ក្រសួងបរិស្ថាន, ៣-ក្រសួងសុខាភិបាល, ៤.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥.ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ ៕