+855 23 43 00 63

13

Oct, 2018

របាយការណ៍​ និងសេចក្តីសម្រេច អំពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងផែនការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

របាយការណ៍ និងសេចក្តីសម្រេច អំពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងផែនការអនុវត្តគម្រោង FMIS ក្រោមការដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈមនានា និងជាពិសេសការបង្ហាញឱ្យកាន់តែច្បាស់និងស៊ីជម្រៅ ជូនថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីសមិទ្ធផលធំៗដែលទទួលបានពីការអនុវត្តប្រព័ន្ធ FMIS  ដែលត្រូវបានដាក់ឱ្យអនុវត្តតាំងពីជំហានទី១ និងទទួលបានជោគជ័យជាបន្តបន្ទាប់រហូតឈានដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ។ ក្នុងរបាយការណ៍នេះ បានបង្ហាញពីបញ្ហាប្រឈម វឌ្ឍនភាព និងសមិទ្ធផលគន្លឹះៗ នានាដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS អស់រយៈពេលជា ៤ឆ្នាំ ។

ទាញយកឯកសារជា PDF នៅទីនេះ ៖ https://fmis.mef.gov.kh/contents/uploads/2018/10/20181011_290_-The-Minute-of-Meeting.pdf