+855 23 43 00 63

1

Mar, 2018

រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT)

ដោយ៖: | Tags: | មតិយោបល់: 0

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ហៅកាត់ថា EFT ។ នេះបើតាមឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានរតនាគារជាតិ ។

គួរជម្រាបជូនថា  EFT (Electronic Fund Transfer) ជាមុខងារនៅក្នុងប្រព័ន្ធ FMIS ដែលប្រើប្រាស់សម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចជូនក្រុមហ៊ុនផ្គត់ផ្គង់ និងក្រសួង-ស្ថាប័ន ដោយមិនតម្រូវឲ្យមានការបោះផ្សាយមូលប្បទានប័ត្រដោយអគ្គនាយកដ្ឋានរតនាគារជាតិឡើយ។ អគ្គនាយកដ្ឋានរតនាគារជាតិនឹងផ្ទេរទឹកប្រាក់ចេញពីគណនីនៅធនាគារជាតិ ទៅគណនីធនាគាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រសួង-ស្ថាប័ន ដោយផ្ទាល់តែម្តង ។