ចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ដល់ក្រសួង-ស្ថាប័ន និងអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មី
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ដល់ក្រសួង-ស្ថាប័ន និងអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មី ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ នៅឆ្នាំ ២០២០ ។
ការបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នចំនួន១៧
ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តសកម្មភាពស្របតាមផែនការ ចាប់ពីខែមីនា ឆ្នាំ២០១៩ ជាមួយក្រសួង-ស្ថាប័នចំនួន ១៧ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជំហានទី២ ។
ក្រសួង-ស្ថាប័នចំនួន ១៧ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ជំហានទី២ រួមមាន៖ ក្រសួងផែនការ, អាជ្ញាធរសវនកម្មជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមប្រឹក្សាធម្មនុញ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រសួងធម្មការ និងសាសនា, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរ៉ែ និងថាមពល, ក្រសួងព្រះបរមរាជវាំង, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងការពារជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និងផ្នែករដ្ឋបាលទូទៅ) និងក្រសួងយុត្តិធម៌-ផ្នែកយុត្តិធម៌ (ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម, តុលាការកំពូល និងសាលាឧទ្ធរណ៍) ។
ចុះគាំទ្រអ្នកប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ពីការប្រើប្រាស់ប្រព័ន្ធ FMIS ឆ្នាំ ២០១៩
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រី ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នទាំង១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត មានចំនួនសរុប ៥២៥ រូប ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៦៨ ផ្លូវ ៥២៨ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកប្រើប្រាស់នឹងត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលលើមុខវិជ្ជាដូចជា មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ, ការអនុវត្តថវិកា, គណនេយ្យសាធារណៈ, មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារទិញធានាចំណាយ, មុខងារទិញលទ្ធកម្ម, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ, នីតិវិធីអនុវត្តស្តង់ដារ និងការត្រួតពិនិត្យរបាយការណ៍ ។ ការបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះជំនាញថ្មីលើការប្រើប្រាស់ប្រព័ន្ធទំនើបកម្មស្របតាមសកលភាវូបនីយកម្ម និងយុគបច្ចេកវិទ្យាព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដើម្បីដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងទេសចរណ៍ ។
បន្ទាប់ពីបានចុះសិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងបានកំណត់ទីតាំងសម្រាប់ដាក់ឧបករណ៍បែងចែកបណ្តាញតភ្ជាប់ បណ្តាញចរន្តអគ្គិសនី និងបានសិក្សាទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS បានរួចរាល់កន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៨ នឹងចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាននៅក្នុងទូរ Rackរួមមាន Fire wall, Router, Switch និង UPS និងដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅតាមបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដើម្បីភ្ជាប់មកកាន់មជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យឱ្យបានរួចរាល់មុនពេលចុះដំឡើងម៉ាស៊ីនកុំព្យូទ័រនៅជំហានបន្ទាប់ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន សិក្សាទីតាំង និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នចំនួន១០ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០១៨ នេះ ។ បើតាមកាលវិភាគ ក្រសួង-ស្ថាប័នទាំង១០នោះរួមមាន៖
ថ្ងៃទី២៣ មេសា ២០១៨៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ថ្ងៃទី២៤ មេសា ២០១៨៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ថ្ងៃទី២៥ មេសា ២០១៨៖ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ។
ថ្ងៃទី២៦ មេសា ២០១៨៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងព័ត៌មាន ។
ថ្ងៃទី២៧ មេសា ២០១៨៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះសិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process) ដើម្បីយកមកសិក្សា និងរៀបចំជានីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ (To Be Business Process) លើមុខងារ ៤ ផ្សេងៗគ្នា រួមមានមុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវទារ ព្រមទាំងចុះផ្សាយបន្ថែមពីសារៈប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និងចុះសិក្សាទីតាំងជាក់ស្តែងនៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដែលជាការដ្ឋានរបស់គម្រោង FMIS ដើម្បីធ្វើការតភ្ជាប់បណ្តាញមកមជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យនៅថ្នាក់កណ្តាល ។
តាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះតាមកាលវិភាគដូចខាងក្រោម៖
ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត តាកែវ, កំពត, កែវ, កំពង់ស្ពឺ, ព្រះសីហនុ និងកោះកុង ។
ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ធំ, សៀមរាប, ព្រះវិហារ, មណ្ឌល់គិរី, រតនគិរី និងស្ទឹងត្រែង ។
ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កណ្តាល, ព្រៃវែង និងស្វាយរៀង ។
ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ឆ្នាំង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ពោធិ៍សាត់, បាត់ដំបង និងប៉ៃលិន ។
បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទាំង២៥ ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ។
ការចុះជួយគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះជួយគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធមកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន តាមកាលបរិច្ឆេទដូចខាងក្រោម៖
១. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ក្រុមប្រឹក្សាជាតិគណនេយ្យ ៖ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានរតនាគារជាតិ ៖ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៨
គណៈកម្មការមូលបត្រកម្ពុជា ៖ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានពន្ធដារ ៖ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
គណៈកម្មាធិការផលិតភាពកម្ពុជា ៖ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨
២. ក្រសួងបរិស្ថាន
អគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ៖ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា អេហ្វ អឹម អាយ អេស (FMIS) ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន១០ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីមន្ត្រីមកពីក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍ សរុបជាង៤០០នាក់ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រ និងទ្រទ្រង់លើការប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បង នៅតាមក្រសួង-ស្ថាប័ន និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ដូចខាងក្រុម៖
ក្រសួងបរិស្ថាន ៖ ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖ ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨ ។
ក្រសួងសុខាភិបាល ៖ ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងអប់រំ យុវជន និងកីឡា ៖ ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងកសិកម្ម ៖ ចាប់ពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ៖ ចាប់ពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖ ចាប់ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងប្រៃសានីយ៍ និងទូរគមនាគមន៍ ៖ ចាប់ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងកិច្ចការនារី ៖ ចាប់ពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨ ។
ក្រសួងមុខងារសាធារណៈ ៖ ចាប់ពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨ ។
កិច្ចប្រជុំពិភាក្សាស្តីពី “ការជ្រើសរើសក្រសួង-ស្ថាប័នក្នុងការអនុវត្តប្រព័ន្ធ FMIS
គម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) នឹងរៀបចំកិច្ចប្រជុំស្តីពី “ការជ្រើសរើសក្រសួង-ស្ថាប័នក្នុងការអនុវត្តប្រព័ន្ធអេហ្វអឹមអាយអេស” ក្នុងគោលបំណងពិភាក្សាជាមួយពាក់ព័ន្ធនៃក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីប្រមូលធាតុចូលសំខាន់ៗ ក្នុងការកំណត់ពីលក្ខខណ្ឌក្នុងការជ្រើសរើសក្រសួង-ស្ថាប័ន ដែលសមស្របដើម្បីប្រើប្រាស់ប្រព័ន្ធក្នុងឆ្នាំ២០១៩ខាងមុខ។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំជាន់ផ្ទាល់ដី អាគារ “គ” ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ចាប់ពីថ្ងៃទី ០៤ រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ លេខេធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំវគ្គបណ្តុះបណ្តាលពីមូលដ្ឋានកុំព្យូទ័រ មុខងារប្រព័ន្ធ ថវិកា នីតិវិធីអនុវត្តការងារ ដល់អង្គភាពថវិកាផ្ទេរសិទ្ធិ មកពីក្រសួង-ស្ថាប័ន ដែលត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បំពាក់ឧបករណ៍ WAN/LAN ដល់ក្រសួង-ស្ថាប័នទាំង១០
ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើការបំពាក់ឧបករណ៍ WAN/LAN ដល់ក្រសួង-ស្ថាប័នទាំង១០ ដោយក្រសួងទាំងនោះរួមមាន៖ ក្រសួងបរិស្ថាន ( MOE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រសួងសុខាភិបាល (MOH) ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS) ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) ។
ការរៀបចំវគ្គបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធ FMIS ដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០
ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មាន ការរៀបចំថវិកា ការអនុវត្តថវិកា គណនេយ្យសាធារណៈ និងនិតិវិធីអនុវត្តការងារស្តង់ដា ដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០ ដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខដ៏ខ្លី ក្នុងទិសដៅអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី ២ (FMIS Phase II) ប្រកបដោយភាពជោគជ័យខ្ពស់តាមផែនការ និងដោយរលូន។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (UEF) មានទីតាំងស្ថិតនៅក្នុងរាជធានាភ្នំពេញ ។
ថ្ងៃទី ០៧ វិច្ឆិកា ២០១៧៖ មុខងារវិភាគជន៍ថវិកា (អ្នកបង្កើត, ២៣), មុខងារធានាចំណាយ (ក្រុម ១, ១៥), មុខងារធានាចំណាយ (អ្នកបង្កើត,២៥), មុខងារគណនីត្រូវសង (ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ, ២១) ។
ថ្ងៃទី ០៨ វិច្ឆិកា ២០១៧៖ មុខងារវិភាគជន៍ថវិកា(អ្នកអនុម័ត, ២០), ការបញ្ជាទិញតាមកិច្ចលទ្ធកម្មសាធារណៈ (អ្នកបង្កើត,១៤), មុខងារធានាចំណាយ(អ្នកបង្កើត,២៥), មុខងារគណនីត្រូវសង (ក្រុម ២, ១៥) ។
ថ្ងៃទី ១៣ វិច្ឆិកា ២០១៧៖ មុខងារគណនីត្រូវទារ (អ្នកបង្កើត, ១៦), ការបញ្ជាទិញតាមកិច្ចលទ្ធកម្មសាធារណៈ (អ្នកបង្កើត,១៤), មុខងារធានាចំណាយ (អ្នកបង្កើត,២៥), មុខងារគណនីត្រូវសង (ក្រុម ២, ១៥) ។
ថ្ងៃទី ១៤ វិច្ឆិកា ២០១៧៖ មុខងារគណនីត្រូវទារ (អ្នកបង្កើត, ១៦), ការបញ្ជាទិញតាមកិច្ចលទ្ធកម្មសាធារណៈ (អ្នកអនុម័ត,២២), មុខងារធានាចំណាយ (អ្នកអនុម័ត,២០), មុខងារគណនីត្រូវសង (អ្នកអនុម័ត ក្រុម ១, ១៣) ។
ថ្ងៃទី ១៥ វិច្ឆិកា ២០១៧៖ មុខងារគណនីត្រូវទារ (អ្នកអនុម័ត, ១៨), ធានាចំណាយ (អ្នកអនុម័ត,២០), មុខងារទិញ ( ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ, អ្នកត្រួតពិនិត្យ, ២១), មុខងារគណនីត្រូវសង (អ្នកអនុម័ត ក្រុម ២, ១៣) ។
ថ្ងៃទី ១៦ វិច្ឆិកា ២០១៧៖ មុខងារទិញ ( ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ, អ្នកត្រួតពិនិត្យ, ២១), មុខងារទិញ ( ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ, អ្នកអនុម័ត, ១៨) ។
ថ្ងៃទី ១៧ វិច្ឆិកា ២០១៧៖ មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ១, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ២, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៣, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៤, ២១) ។
ថ្ងៃទី ២០ វិច្ឆិកា ២០១៧៖ មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ១, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ២, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៣, ២២), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៤, ២១) ។
ថ្ងៃទី ២១ វិច្ឆិកា ២០១៧៖ មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៥,២១), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៦,២១), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៧,២០), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៨,២០) ។
ថ្ងៃទី ២២ វិច្ឆិកា ២០១៧៖ មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៥,២១), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៦,២១), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៧,២០), មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (ក្រុម ៨,២០) ៕
វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធ FMIS ដល់មន្ត្រីត្រួតពិនិត្យ មន្ត្រីអធិការកិច្ច និងសវនករផ្ទៃក្នុង នៅថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦
ចុះផ្សព្វផ្សាយ ស្តីពី “ការបញ្ជ្រាបការយល់ដឹងពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS-Financial Management Information System) ជូនអគ្គនាយកដ្ធានពាក់ព័ន្ធការងារហិរញ្ញវត្ថុ នៅតាមក្រសួង-ស្ថាប័ន”
យើងនឹងមានមានការរៀបចំ Build wall point សម្រាប់បន្ថែម User ចំនួនពីរក្នុង០១ រតនាគារខេត្ត ក្រុង ទាំង២៥
ព្រមទាំងដល់ពេលចុះទៅជួសជុលថែទាំសម្ភារ FMIS ផងដែរ។
ការបង្ហាត់បង្រៀនលើកទី៣ដល់មន្រ្តីរតនាគាររាជធានី-ខេត្តទាំង២៥